កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧បានបន្តឃាត់ខ្លួនពលករបាន១០នាក់ទៀតតែសង្ឃឹមថាមេខ្យល់មិនអោយរួចខ្លួន
សន្តិសុខសង្គម
137

ខេត្តបន្ទាយមានជ័យ៖ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧បានបន្តឃាត់ខ្លួនពលករបាន១០នាក់ទៀតតែសង្ឃឹមថាមេខ្យល់មិនអោយរួចខ្លួនដែលឃាត់នៅវេលាម៉ោង៤.៥០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នៅតាមបន្ទាត់ព្រំដែនស្ថិតភូមិសាស្គ្រភូមិប្រាសាទស្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧បានអោយដឹងថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសលួចឆ្លងដែននិងពលករគេចវេសធ្វើចត្តាឡីស័កកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧បានសហការជាមួយកម្លាំងយោធាបានចេញល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រភូមិប្រាសាទស្បែង បានប្រទៈឃើញពលករចំនួន១០នាក់ស្រី២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសខ្បាប់ត្រូវបានឃាត់នាំយកសាកសួរ។

កម្លាំងបានបញ្ជាក់ថា៖ក្រោយពេលឃាត់ពលករនាំយកសាកសួរបានប្រាប់ថាពួកគាត់បម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ក្នុងម្នាក់មេខ្យល់យកតំលៃ៥,០០០បាតហើយដោយសន្យាជូនទៅរកការងារធ្វើនៅប្រទេសថៃតែត្រូវបានសមត្តកិច្ចឃាត់ ក្រោយធ្វើការអប់រំកិច្ចសន្យាហើយបានដឹកជញ្ចូនទៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ហើយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ដោយបញ្ជាក់ថា៖មេខ្យល់ដែលជូនពលករបម្រុងនាំឆ្លងទៅប្រទេសថៃដោយខុសច្បាប់គឺទទួលបានមុខសញ្ញាហើយក្រោយសាកសួរពលករបានបញ្ជាក់ប្រាប់កំពុងស្រាវជ្រាវរកចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់អោយបានមិនអោយគេចខ្លួនបានឡើយ។ហើយអំពាវដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់ការចាញបោកមេខ្យល់ទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ទៀតឡើយ ហើយត្រូវចូលរួមការពារទប់ស្កាត់ការរីករាលដាលកូវីដ.១៩ក្នុងសហាគមន៍ត្រូវអនុវត្តវិធានការទប់ស្កាត់ ៣ការពារនិង៣កុំតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ៖ចិន្ត្រា


Telegram