អាណិខ្លោចចិត្ត.. ទើបតែសម្រាលកូនខ្ចីបាន១ខែ តូចចិត្តអត់ទ្រាំនឹងប្តីអប្រិយវាយធ្វើបាបទាំងកាយទាំងផ្លូវចិត្តលែងបាន បីកូនតូចក្នុងដៃ ដើរទាំងគ្មានលុយ១រៀលក្នុងខ្លួន ទៅផ្ទះម្តាយនៅស្រុកកំណើត ..
សន្តិសុខសង្គម
191

រាជធានីភ្នំពេញ៖ អាណិតនាងខ្លោចចិត្ត.. ស្ត្រីម្នាក់ទើបតែសម្រាលកូនខ្ចី បាន១ខែ តូចចិត្តអត់ទ្រាំនឹងប្តីអប្រិយ វាយធ្វើបាបទាំងកាយ ទាំងផ្លូវចិត្តលែងបាន បីកូនតូចក្នុងដៃ ដើរទាំងក្តីអស់សង្ឃឹមនឹងការឈឺចាប់ដើម្បីទៅផ្ទះម្តាយវិញនៅឯស្រុកស្អាង ខេត្តកណ្តាលទាំងយប់ ទាំងខ្លួនជាស្រី ប្តីកូនត្រុកៗគ្មានលុយសូម្បី១រៀល ត្រូវបានមសត្ថកិច្ចបងប្អូនប្រជាពលរដ្ឋឃើញអាណិតហៅសួរនាំទាំងយប់ទើបដឹងរឿង និងបានជួយជាថវិការម្នាក់បន្តិច ដើម្បីហៅកង់បីឥណ្ឌាមកដឹកគាត់ ទៅផ្ទះម្តាយផងដែរ ដើម្បីសុវត្ថិភាព ទាំងម្តាយនិងកូន ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ត្រីខាងលើរៀបរាប់ប្រាប់ថា គាត់បានស្រឡាញ់គ្នាជាមួយប្តីជាង៣ឆ្នាំមកហើយ តែមិនបានរផបការនោះទេ តាំងពីគាត់មានផ្ទៃពោះ រហូតដល់សម្រាលកូនស្រីទើបតែបាន១ខែនេះ ប្តីគាត់តែងតែវាយធ្វើបាបគាត់ ទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតគាត់ទ្រាំលែងបាន ក៏បីកូនទាំងកូនលុយមួយរៀលក្នុងខ្លួនចេញពីផ្ទះដែលស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ ទៅរកម៉ែវិញនៅឯស្រុកកំណើត ត្រូវបានប្រជាពលរដ្ឋ ឃើញមានការអាណិតបាននាំគ្នា រៃអង្គាសថវិកាបានមួយចំនួន ជូនដល់ស្ត្រីខាងលើ ដើម្បីទុកទិញទឹកដោះគោឲ្យកូន និងហៅកង់បីឥណ្ដាជូនស្ត្រីខាងលើ និងកូន ទៅផ្ទះម្តាយដោយសុវត្ថិភាពផងដែរ ៕


Telegram