ម៉ូតូ២គ្រឿងបើកបរបញ្ច្រាស់ទឹសបុកគ្នាពេញទំហឹងបណ្តាល.ស្លា.ប់.ម្នាក់និងរបួសធ្ងន់ម្នាក់
សន្តិសុខសង្គម
121

ខេត្តបន្ទាយមានជ័យ៖ម៉ូតូ២គ្រឿងបើកបរបញ្ច្រាស់ទឹសបុកគ្នាពេញទំហឹងបណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១តាមបណ្តោយផ្លូវក្នុងភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់ថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ ស្ងួន ប៊ុនហួត ភេទប្រុសអាយុ៦០ឆ្នាំរស់នៅភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ សូ ទិត្យ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះឈ្មោះ សូ ទិត្យ បានជិៈម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1T.6169ដែលបើកបរតាមផ្លូវពីលិចទៅកើតក្នុងល្បឿនលឿន និងជនរងគ្រោះឈ្មោះ ស្ងួន ប៊ុនហួត បានបើករម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1U.6748ដែលបើកបរបញ្ច្រាស់ទឹសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាបានបុកពេញទំហឹងបណ្តាលស្លាប់ម្នាក់និងកន្លែងម្នាក់ទៀតរបួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលជំនាញបានចុះទៅពិនិត្យវាស់វែងមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយជនរងគ្រោះទាំង២នាក់បើកបរម៉ូតូពេលយប់បើកលឿនគ្មានការប្រុងប្រយ័ត្នទើបបង្កគ្រោះថ្នាក់បណ្តាលស្លាប់និងរបួសក្រោយពេលវាស់វែងហើយយកម៉ូតូ២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីដោះស្រាយតាមច្បាប់។ដោយ៖ចិន្ត្រា


Telegram