រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងនៅថ្ងៃនេះថា គេបានបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន ៣ករណី ក្នុងរយៈពេល៣ថ្ងៃ ដោយចាប់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៤ គីឡូក្រាម នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ក្នុងនោះ ករណីទី១ គឺ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី ដោយកម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី ព្រមទាំងមានកាសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចផ្លូវលំ ផ្ទះជួល ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ១-ឈ្មោះ សេង ស៊ីនួន ហៅ ម៉ាលីស ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ និង២-ឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ដោយរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ 1587,84g ។
ករណីទី២ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០១:០៥នាទី រំលងអាធាត្រ កម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អាំ សុជាតិ និងលោកវរ:សេនីយ៍ យា ប៊ុនណារត្ន័ន៍ នាយករងមន្ទីរ ព្រមទាំងមានកាសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុច ផ្ទះសំណាក់ សម្បត្តិលាភ បន្ទប់លេខ២៤ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ករណីនេះឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សៅ ចិត្រា ភេទប្រុ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងម្សៅក្រាមពណ៌ស សង្ស័យមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ស្មើទម្ងន់ 993,49g ។
ណីទី៣ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣:៣០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ព្រមទាំងមានកាសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌខណ្ឌទួលគោរក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ជា ថៃតាំ ភេទប្រុ អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ៣កញ្ចប់តូច ស្មើទម្ងន់ 1294,39 g ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញយើង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕