ខេត្តបន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទរក្សាទុកប្រើប្រាស់គ្រឿងញៀន១កញ្ចប់តូចដែលត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ថា៖ជនសង្ស័យ៣នាក់ដែលត្រូវឃាត់ខ្លួនមាន១.ឈ្មោះ គឹម ថុល ហៅកណ្តុរ ភេទប្រុសអាយុ៣៤ឆ្នាំ(មុខរបបកម្មករ) ២.ឈ្មោះ ហ៊ុន គឹម ភេទប្រុសអាយុ៣៩ឆ្នាំ(ធ្វើស្រែ) ៣.ឈ្មោះ ហួត សុផល ភេទប្រុសអាយុ៣៥ឆ្នាំ(មុខរបបកម្មករ)ជនសង្ស័យរស់នៅឃុំ.ស្រុកម៉ាឡៃ។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានសហការជាមួយប្រជាការពារភូមិនិងអាជ្ញាធរមូលដ្ឋានដោយជនសង្ស័យ៣នាក់នេះបានធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាប្រចាំដោយមិនញញើតអាជ្ញាធរទើបមន្ត្រីជំនាញបានចុះបង្ក្រាបឃាត់ខ្លួនបាន៣នាក់និងវត្ថុតាងគ្រឿងញៀនម្ស៉ៅក្រាមសផ្លាចំនួន១ថង់តូចដែលជាប្រភេទមេតំហ្វេតាមីនហៅខេទឹកកកបង្ក្រាបនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នៅចំណុចចំការឫស្សីស្ថិតភូមិកណ្តាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៣នាក់និងវត្ថុតាងគ្រឿងញៀនត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ តាមចម្លើយសារភាពគ្រឿងញៀនទិញឈ្មួញលក់ធំនៅស្រុកម៉ាឡៃដែលកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវឃាត់ខ្លួនចាត់ការតាមច្បាប់។ដោយ៖ចិន្ត្រា