ខេត្តបន្ទាយមានជ័យ៖សាលាដំបូងខេត្តបន្ទាយមានជ័យបានបដិសេធជនឆបោកជនរងគ្រោះ៣នាក់ជាង៥ពាន់មិនម៉ែនជាមន្ត្រីក្រឡាបញ្ជីនិងជំនួយការចៅក្រមគឺជនឆបោកបានប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។
សេចក្តីប្រកាសព័ត៌មានស្តីពីករណីបុគ្គលឆបោកឈ្មោះ នី ឆេងឡេង ភេទប្រុសអាយុ២៤ឆ្នាំរស់នោភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ដែលបានតាំងខ្លួនជាក្រឡាបញ្ចីឬជាជំនួយការផ្ទាល់របស់ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ដែលធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ៣នាក់១.ឈ្មោះ ស៊ុ ម៉ាលី ភេទស្រីអាយុ២៦ឆ្នាំ ២.ឈ្មោះ វុទ្ធី វណ្ណថា ភេទប្រុសអាយុ២៩ឆ្នាំ ៣.ឈ្មោះ សួន ស៊ីម៉ាប់ ភេទប្រុសអាយុ៤១ឆ្នាំដែលរស់នៅសង្កាត់.ក្រុងប៉ោយប៉ែត ដែលត្រូវបានជនឆបោកឈ្មោះ នី ឆេងឡេង ប្រើល្បិចដោយអៈអាងថាខ្លួនជាក្រឡាបញ្ជីកម្មសិក្សារបស់លោក អាំង ចិន្តា ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យបានឆបោកលុយជនរងគ្រោះចំនួន៣នាក់អស់ចំនួន៥,៣៥០ដុល្លាដើម្បីរត់ការដោះស្រាយរឿងក្តី និងធ្វើប្លង់ដី ធ្វើផ្លាក់លេខរថយន្តនិងដោះស្រាយរឿងក្តីផ្សេងៗ។
ក្រោយពេលជនរងគ្រោះ៣នាក់បានប្តឹងកម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឃាត់ន្លួនឈ្មោះ នី ឆេងឡេង ពីបទប្រព្រឹត្តិបទល្មើសឆបោកកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នៅភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត។
ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីស្តាប់ចម្លើយនិងពិនិត្យសំណុំរឿងតំណាងអយ្យការបានធ្វើការចោទប្រកាន់ឈ្មោះ នី ឆេងឡេង ពីបទ(ឆបោក)បទល្មើសព្រហ្មទណ្ឌមានចែងនិងផ្តន្ទាទោសតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌហើយបុគ្គនេះត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យ៕ដោយ៖ចិន្ត្រា