រាជធានីភ្នំពេញ៖ ម៉ូតូចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួស យ៉ាងរន្ធត់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវ ១៥៤ នៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានប្រាប់TVFB ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ 1AP-3805 ពីលិចទៅកើតដល់ត្រង់ចំណុចកើតហេតុ បានបុកគ្នាពេញមួយទំហឹងជាមួយម៉ូតូឌ្រីមសេ125 ដូចគ្នា ដែលពាក់ស្លាកលេខ ភ្នំពេញ 1IK-9432 បើកបរក្នុងទិសដៅពីកើតមកលិច បញ្ច្រាសគ្នា បុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យភាគីម្ខាងស្លាប់ ចំណែកឯម្ខាងទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ចោមរោមមើលជាច្រើននាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាតាមច្បាប់និងប្រគល់សពឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕