បុរសម្នាក់ សង្ស័យមានសតិមិនគ្រប់ បានចូលអុកឡុកក្នុងមន្ទីរពេទ្យសង់ត្រាល់ យកដុំថ្មគប់ត្រូវចំក្បាលសមត្ថកិច្ច បែកហូរឈាមស្រោចខ្លួន
សន្តិសុខសង្គម
319

រាជធានីភ្នំពេញ ៖ បុរសម្នាក់ សង្ស័យមានសតិមិនគ្រប់ បានចូលអុកឡុកក្នុងមន្ទីរពេទ្យសង់ត្រាល់ បង្កការភ្ញាក់ផ្អើល និងបានយកដុំថ្មគប់ត្រូវសមត្ថកិច្ច ដែលប្រចាំការនៅទីនោះ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួនថែមទៀត កាលពីវេលាម៉ោង ១យប់ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ១៥៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបឋម បានប្រាប់ក្រុមការងារ TVFB ថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ សង្ស័យមានសតិមិនគ្រប់គ្រាន់ បានចូលទៅអុកឡុកក្នុងមន្ទីរពេទ្យសង់ត្រាល់ បង្កការភ្ញាក់ផ្អើល រួចយកដុំថ្មមកគប់ ត្រូវចំសមត្ថកិច្ចនគរបាល ដែលប្រចាំការនៅទីនោះ បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវបានក្រុមគ្រូពេទ្យយកទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យសង់ត្រាល់ភ្លាមៗ ។ ចំណែកបុរសខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ ៕ 


Telegram