ក្រុមចោរ២នាក់ យកកាំបិតភ្ជង់ប្លន់ទូរសព្ទពីស្ត្រីម្នាក់ បាន១ថ្ងៃ ជាប់ខ្នោះដៃរបស់សមត្ថកិច្ច
សន្តិសុខសង្គម
375

ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាព យកកាំបិតភ្ជង់ប្លន់ទូរសព្ទពីស្ត្រីម្នាក់ បានសម្រេច កាលពីថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង១១និង៥០នាទី នៅក្នុងក្រុងបាត់ដំបង រត់គេចខ្លួនបានតែ១ថ្ងៃប៉ុណ្ណោះ ហើយត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ឃាត់ខ្លួននេះ គឺធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចទទួល ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គុណ សេ រី សោភា ភេទ ស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ថាត្រូវបានជនសង័្សយយកកាំបិតភ្ជង់ប្លន់ យកទូរ ស័ព្ទ ដៃចំ នួន ០១គ្រឿង ម៉ាកOPPO Rino5 ដែលជារបស់ជនរងគ្រោះ។

ជនសង័្សយទាំង២នាក់នោះ រួមមាន ៖

១-ឈ្មោះ ស៊ុន ចាន់ថូភេទប្រុសអា យុ ២៣ឆ្នាំ មានទីលំនៅស្ថិតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ ដំ បង ខេត្តបាត់ដំបង។

២-ឈ្មោះ ព្រហ្ម ជីវ៉ា ភេទប្រុស អា យុ ៣០ឆ្នាំ មានទីលំនៅស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបា ត់ដំ បងខេត្តបាត់ដំបង។

ក្នុងនោះសមត្ថកិច្ចធ្វើការ ដកហូតរួមមាន៖

- ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅចំនួន ០១គ្រឿង ពាក់ស្លាកលេខ កណ្ដាល 1D-1616

-ទូរសព្ទ័ដៃម៉ាក OPPO Rino5 ពណ៌ខ្មៅចំនួន០១គ្រឿង

-កាំបិតកែច្នៃ ចំនួន០១

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តទៅតាមនីតិវិធី-ច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង 


Telegram