សុំលួចតែម្តងទេបង..! ហ៊ានណាស់ឃេីញម៉ូតូគេទុកទំនងដេីរចូលកាច់សោរអូសចេញមកក្រៅ មានអីម្ចាស់ក្របួចជូនសមត្ថកិច្ច
សន្តិសុខសង្គម
106

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីធ្វើសកម្មភាពចូលទៅលួចម៉ូតូដល់ក្នុងផ្ទះ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ នៅ ផុន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិដូង ឃុំកណ្តាល ស្រុកបាទី ខេត្តតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ គឹម រស្មី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មន្ត្រីសាលាខណ្ឌពោធិសែនជ័យ ។ រីឯម៉ូតូជនសង្ស័យលួច ម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-4748 ។

បេីតាមសម្តីជនរងគ្រោះបានឲ្យដឹងថា គាត់ទេីបតែត្រឡប់មកពីធ្វេីការវិញជិះម៉ូតូចូលដល់ក្នុងផ្ទះ ហេីយចតម៉ូតូទុកដោយមិនបានដកសោរម៉ូតូចេញឡេីយ ខណៈនោះជនសង្ស័យខាងលេីក៏ដេីរមកឃេីញម៉ូតូទុកទំនង ក៏ដេីរចូលទៅក្នុងផ្ទះគាត់ហេីយធ្វេីសកម្មភាពអូសម៉ូតូចេញក្រៅបម្រុងនិងជិះចេញ ក៏ស្រាប់តែម្ចាស់គេក្រឡេកឃេីញទាន់ស្រែកហៅបងប្អូនថាចោរលួចម៉ូតូ ផ្អេីលដល់ជនសង្ស័យរត់គេចមិនទាន់ត្រូវប្រជាពលរដ្ឋឡោមព័ទ្ឋក្របួចបានសម្រេច ប្រគល់ជូនសមត្ថកិច្ចចាត់ការបន្ត។

ក្រោយកេីតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបទី១ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕


Telegram