ខេត្តបន្ទាយមានជ័យ៖ប្រជាកសិករភ្ចួរដីធ្វើចំការក្បែរទួលប្រាសាទតាស្រីប្រទៈឃើញវត្ថុបូរាណចំនួន១៧ដុំប្រគល់ជូនប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ដើម្បីរក្សាទុកនៅសារៈមន្ទីស្រុកស្វាយចេក។
លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេកបានប្រាប់ថា៖កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ប្រជាកសិករ២រូបដែលរស់នៅភូមិតាអុងលិច ឃុំ.ស្រុកស្វាយចេក បានភ្ជួរដីចំការបម្រុងដាំដមណាំ ក្បែរទួលប្រាសាទតាស្រីបានប្រទៈឃើញវត្ថុសិល្បៈបុរាណដែលធ្វើអំពីលោហៈធាតុមានចំនួន១៧ដុំត្រូវយកមកប្រគល់ជូនប្រធាំនមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តរួមជាអាជ្ញាធរស្រុកដើម្បីទទួលយកដាក់ក្នុងសារៈមន្ទីស្រុកស្វាយចេក។
លោក យ៉ុង តាំងគួយ ប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖វត្ថុបូរាណដែលប្រជាកសិករភ្ជួរដីប្រទៈឃើញយកមកប្រគល់ជូននៅវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នៅសារៈមន្ទីស្រុកស្វាយចេកមានចំនួន១៧ដុំដែលជាវត្ថុសិល្បៈបុរាណដែលត្រូវបានកសាងឡើងក្នុងអំឡុងស.វទី១០.១១ដែលធ្វើអំពីលោហៈធាតុមាន រូបទី១.ពុម្ពចាក់ព្រៈចំនួន២ រូបទី២.កណ្តឹង(ត្រួយ)ចំនួន២ រូបទី៣.កងចំនួន៩កង រូបតី៤.ទេឥវរូបស្រីចំនួន១ រូបទី៥.ទេវរូបប្រុសចំនួន១ រូបទី៦.ពុទ្ធរូបប្រក់នាគចំនួន២ រូបទី៧.ដុំសំណចំនួន១០ដុំ។
លោកបានបញ្ជាក់ថា៖នៅសារៈមន្ទីស្រុកស្វាយចេកអាជ្ញាធរស្រុកនិងការិយាល័យជំនាញបានទទួលពីសមត្តកិច្ចដែលបង្ក្រាបបានជនខិតខូចលួចជីកកាយតាមទីទួលបុរាណនិងទទួលពីប្រជាពលរដ្ឋមកប្រគល់ជូនមានចំនួន៥២៦ដុំមានរូបនិងបន្ទៈបានរក្សាទុកនៅក្នុងសារៈមន្ទីហើយអគុណចំពោះប្រជាពលរដ្ឋដែលរកឃើញវត្ថុរាណមកប្រគល់ជូនមន្ត្រីជំនាញនិងអាជ្ញាធរហើយត្រូវបញ្ឈប់សកម្មភាពការលួចជីកកកាយវត្ថុបុរាណតាមទីទួលដែលជាតំបន់ហាមឃាត់និងរក្សាទុក៕ដោយ៖ចិន្ត្រា