រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ដោយបុរសម្នាក់តូចចិត្តរឿងប្រពន្ធស្ដីបន្ទោសឲ្យឈប់ផឹកស្រា ក៏សម្រេចចិត្តចងក.សម្លាប់ខ្លួន នៅក្បែរមាត់បឹងតែម្នាក់ឯង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងែទី១១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិខ្វាខាងកើត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ មឿង ហាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាអ្នកលក់លៀសហាល មានស្រុកកំណើតនៅស្រុកព្រែកកប្បាស ខេត្តតាកែវ។
បើតាមការរៀបរាប់ពីប្រពន្ធនៅកន្លែងកើតហេតុបានប្រាប់ដឹងថា មុនពេលកើតហេតុជនរងគ្រោះបានអង្គុយផឹកតែម្នាក់ឯង ហើយប្រពន្ធបានប្រាប់ថា ឈប់ផឹកទៅហូបបាយផងប្រយ័ត្នឈឺ ហើយជនរងគ្រោះក៏បានចូលដេក ហើយនៅវេលាម៉ោង១២ យប់រំលងអាធ្រាត្រ ប្តីក៏បានដាស់ប្រពន្ធឲ្យទៅស្រុះមីឲ្យហូប ហូបហើយក៏បាត់ចេញពីផ្ទះ ស្រាប់តែព្រឹកឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ប្រពន្ធបាត់ប្តីបានដើររកជុំវិញផ្ទះ ស្រាប់តែឃើញជនរងគ្រោះចងក.សម្លាប់ខ្លួននៅក្បែរមាត់បឹង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចភ្លាមៗ តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ទីតាំងកន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចុះមកធ្វើការពិនិត្យ និងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕