ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះបានបង្ក្រាបបទល្មើសលួចឆ្លងដែន២ករណីឃាត់បានចំនួន៤៥នាក់ស្រី២៣នាក់ ត្រូវបានបញ្ចូនទៅធ្វើចត្តាឡីស័កនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ចាការវរៈសេនាតូចនគរបាលការពារព្រំដេនគោកលេខ៩១១បានប្រាប់ថា៖ករណីទី១.នៅវេលាម៉ោង៤ទាបភ្លឺចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នៅត្រង់ចំណុចដំណាក់កោះស្ថិតភូមិល្បើកស្វាយ ឃុំ.ស្រុកស្វាយចេកកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដេនគោកលេខ៩១១បានសហការជាមួយកម្លាំងយោធាបានឃាត់ពលករចំនួន៤នាក់ស្រី២នាក់ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់។ ករណីទី២.នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នៅចំណុចដំណាក់កកោះ ស្ថិតភូមិល្បើកស្វាយ ឃុំ.ស្រុកស្វាយចេកដដែល បានឃាត់ពលករចំនួន៤១នាក់ស្រី២១នាក់និងកុមារចំនួន៩នាក់ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃតាមរយៈមេខ្យល់។
លោកបានបញ្ជាក់ថា៖រយៈពេល១ថ្ងៃកម្លាំងបានបង្ក្រាបបទល្មើសលួចឆ្លងដែន២ករណីនៅកន្លែងតែមួយមានពលករចំនួន៤៥នាក់ស្រី២៣នាក់ និងកុមារ៩នាក់ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃតាមរយៈមេខ្យល់ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដេនគោកលេខ៩១១។
លោកវរៈសេនីយ៍ឯក សូរ ចាន់រី បានបញ្ជាក់ថា៖ចំពោះពលករខ្មែរដែលត្រូវបានឃាត់ខ្លួនហើយធ្វើកិច្ចសន្យានែនាំអោយបញ្ឈប់សកម្មភាពចេញបោកមេខ្យល់បន្តទៀតក្រោយពេលសាកសួរត្រូវបញ្ជូនទៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ កម្លាំងកំពុងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដែលកំពុងរត់គេចខ្លួនដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ចិន្ត្រា