បង្ហោះព័ត៌មានមិនពិតថា មានជនជាតិចិន១ក្រុមរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក ត្រូវបានសមត្ថកិច្ចធ្វេីការកោះហៅឲ្យចូលខ្លួនមកបំភ្លឺ និងបានសារភាពទទួលកំហុសដែលបានផុសព័ត៌មានមិនពិត
សន្តិសុខសង្គម
232

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វេីការកោះហៅ បុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok ដែលបានផុសវីដេអូ ដែលជាព័ត៌មានមិនពិតថា មានជនជាតិមួយក្រុមមានគ្នា ០៥នាក់បានរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក ជាក់ស្តែងបុរសម្ចាស់គណនី Tik Tok នេះបានចូលខ្លួនមកបំភ្លឺចំពោះសមត្ថកិច្ចថាជាព័ត៌មានមិនពិត មិនមានជនជាតិជនណាម្នាក់រត់ចេញពីកន្លែធ្វេីចត្តាឡីស័កនោះទេ ក្រុមជនជាតិចិននោះគ្រាន់តែជិះរថយន្តមកទីនោះហេីយឈប់រកកន្លែងបត់ជេីងតូចតែប៉ុណ្ណោះ ជាមួយនោះដែរបុរសម្នាក់នេះបានសារភាពទទួលកំហុស និងបានធ្វេីការសុំទោសជាសាធារណ:ដែលខ្លួនបានផុសព័ត៌មានមិនពិតនេះដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ។

ក្រោយពី ធ្វេីការសុំទោស រួចរាល់ ហេីយសមត្ថកិច្ច បានអប់រំណែនាំឈ្មោះ អ៊ួង សារឿន រួចក៏បានឲ្យសាមីខ្លួនវិលត្រលប់ទៅផ្ទះវិញ ៕ 


Telegram