រថយន្តព្រូសមួយគ្រឿង បើកបុករះត្រូវរថយន្តស៊េរីទំនើបជាច្រើនគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
សន្តិសុខសង្គម
530

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថយន្តព្រុសមួយគ្រឿង បើកបុករះ ត្រូវរថយន្តស៊េរីទំនើបជាច្រើនគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមព័ត៌មានបឋមពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AS- 5827 បានបើកបរក្នុងទិសដៅពីខាងកើតមកលិច លុះដល់ត្រង់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកនឹងរថយន្តជាច្រើនគ្រឿង បណ្ដាលរងការខូចខាត ក្នុងនោះមានរថយន្តស៊េរីម៉ាកឡង់គ្រីស័រ ,រថយន្ដ Lexus ,រថយន្ត Toyota និងរថយន្ដ Rav4មួយ គ្រឿងទៀត បណ្តាលឲ្យរងការខូចខាត និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ និងវាស់វែង ដោយអ្នកបើករថយន្ដ នោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុគាត់ទើបទិញពីហូបចុកស៊ីផឹកបន្តិចបន្តួចនៅផ្ទះពួកម៉ាក ស្រាប់តែមកវិញខ្លួនដេកក្នុងឡានមួយភ្លេត ស្រាប់តែណាម្ចាស់ថយន្ត រួមដំណើរជាមួយ បានបញ្ឆេះរថយន្ដគាត់ រួចក៏រេចង្កូតទៅបុកចូលនឹងរះត្រូវរថយន្តជាច្រើនគ្រឿង តែម្តង

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្តពាក់ព័ន្ធ ទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕ 


Telegram