កម្លាំងចម្រុះបានឃាត់រថយន្ត១គ្រឿងដែលដឹកពលករខ្មែរចំនួន១០នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃ
សន្តិសុខសង្គម
122

ខេត្តបន្ទាយមានជ័យ៖កម្លាំងចម្រុះបានឃាត់រថយន្ត១គ្រឿងដែលដឹកពលករខ្មែរចំនួន១០នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃនៅវេលាម៉ោង៤,៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នៅចំណុចមុខខ្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ ឃុំ.ស្រុកស្វាយចេក។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់វិធានការពង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់គេចវេសធ្វើចត្តាឡីស័ក ហើយកម្លាំងនគរបាលសហការជាមួយកម្លាំងយោធាវរៈការពារព្រំដែនលេខ៥០៣បានឃាត់រថយន្ត១គ្រឿងម៉ាក់ហាយឡិនឌ័រពាក់ផ្លាក់លេខភ្នំពេញ2AH.3897ដែលដឹកពលករចំនួន១០នាក់ក្នុងនោះអ្នកបើកបររថយន្តម្នាក់ជាមេខ្យល់បម្រុងនាំពលករលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។

លោកបានបញ្ជាក់ថា៖ក្រោយពេលកម្លាំងចម្រុះឃាត់ខ្លួនពលករចំនួន១០នាក់ដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ត្រូវបានបញ្ជូនមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចំណែកមេខ្យល់ម្នាក់ជាអ្នកបើកបរនិងរថយន្តត្រូវរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា


Telegram