រាជធានីភ្នំពេញ៖ បុរសម្នាក់ទើបតែចេញពីស៊ីផឹកផឹកជាមួយនឹងមិត្តភក្កិជុំគ្នា នៅមុខព្រលានយន្តហោះ ជិះម៉ូតូលឿនប្រញាប់ត្រឡប់មកផ្ទះវិញ ជ្រុលទៅបុកនឹងបង្គោលភ្លើង ស្លាប់ នៅតាមបណ្តោយផ្លូវលេ ២០១១ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង ១យប់ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។
សាកសពមានឈ្មោះទុយ ថាតុលា មានអាយុ២២ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានមុខរបរជាសិស្សឆ្នាំទី៤។
យោងតាមប្រភពព័ត៌មានពីមិត្តភក្កិរបស់ជនរងគ្រោះដែលបានស្លាប់បានឱ្យដឹងថា មុនពេលកើតហេតុ យុវជនខាងលើជិះម៉ូតូឌ្រីមសេ១២៥ ស៊េរី ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IL-6143 បានជិះទៅផ្ទះគាត់នៅមុខព្រលានយន្តហោះ ក៏បានហូបចុកផឹកស៊ីជាមួយគ្នាលុះដល់វេលាម៉ោង១: ០០ ជនរងគ្រោះក៏បានប្រាប់មិត្តភក្តិថាម្ដាយឲ្យទៅផ្ទះវិញ ស្រាប់តែជនរងគ្រោះក៏លាមិត្តភក្កិ រួចហើយក៏បានជិះម៉ូតូយ៉ាងលឿនចេញពីផ្ទះមិត្តភក្កិ លុះមកដល់ចំណុចកើតហេតុខាងលើ យុវជននោះក៏រេចង្កូតបានទើបបុកនឹងបង្គោលភ្លើងពេញមួយទំហឹង បណ្ដាលឲ្យខ្លួនឯងស្លាប់កៀបជាប់ទៅនឹងបង្គោលភ្លើងយ៉ាងអាណោចអធមតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យ និងបានទាក់ទងទៅក្រុមគ្រួសរា មកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ៕