រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ បុកបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ
សន្តិសុខសង្គម
112

រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ មួយគ្រឿង សង្ស័យបើកបរខ្វះការប្រុងប្រយត្ន័ បានបុកបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A នៅស្ពានទី៤ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើយោងតាមព័ត៌មានបឋមពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តដឹកទំនិញ ដែលពាក់ស្លាកលេខ ភ្នំពេញ 2BK -4260មួយគ្រឿង បើកក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ៦A ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏រេចង្កូតបុកនឹងបង្គោលភ្លើងចំនួន១ដើម បណ្ដាលឲ្យបាក់បង្គោលភ្លើងមកសង្កត់លើរថយន្ត រងការខូចខាតយ៉ាងដំណំ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ បានទាក់ទងហៅជំនាញចរាចរណ៍ផ្លូវគោករបស់អធិការនគរបាលខណ្ឌជ្រោយចង្វាដើម្បីធ្វើការស្ទូចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលមកដោះស្រាយទៅតាមផ្លូវច្បាប់៕


Telegram