កូនរៀបរាប់ទាំងខ្លោចផ្សារ ខ្ញុំដឹងថាប៉ា.ស.ម្លា.ប់.ម៉ាក់ ព្រោះឃើញមានស្នាមឈាមដែលលុបមិនអស់ សក់ដាច់ជ្រុះទាំងដុំ ក្រវិលម៉ាក់ជ្រុះនៅមាត់ទ្វារ ខណៈមានគេសួរប៉ាថា វ៉ាលីនេះដាក់អីធ្ងន់ម៉េសពូ គាត់មុខស្លេកខ្លាំងណាស់ខ្លាចគេដឹង ..»
សន្តិសុខសង្គម
440

រាជធានីភ្នំពេញ ៖ យោងតាមការបង្ហោះផ្ទាល់ ពីគណនីFacebook ឈ្មោះ« Ah Ti »របស់កូនប្រុស ដែលឪពុកសម្លាប់ម្តាយញាត់វ៉ាលី នៅផ្ទះក្នុងខណ្ឌសែនសុខ យកទៅបោះចោលនៅខេត្តត្បូងឃ្មុំ និងចាប់បាននៅខេត្តបាត់ដំបង បានបង្ហោះរៀបរាប់ ទាំងសែនឈឺចាប់ និងក្តុកក្តួល ទាំងស្រុងថា « Video ទី១ ថ្ងៃកើតហេតុ ថ្ងៃ ០៩ ខែ០៦ ឆ្នាំ២០២១ ម៉ោងប្រមានជា ១០ និង៤១នាទីព្រឹក ប៉ាខ្ញុំបានអោយគេជួយលើកវ៉ាលីដាក់ឡានព្រោះធ្ងន់ពេកគាត់លើកអត់រួច ហើយក៏បើកឡានទៅជាមួយសាំង2-3កាន គាត់បានប្រាប់អ្នកជិតខាងថា គាត់ទៅខេត្តហើយ កម្មករក៏ថាវ៉ាលីដាក់អីធ្ងន់មេសពូ ហើ យកម្មករ ជាសាក្សីក៏បញ្ជាក់ថាពេលណ្នឹង មុខប៉ាខ្ញុំស្លេកអស់ហើយ

ប្រហែលម៉ោង ៣ល្ងាច ថ្ងៃដដែល ពួកខ្ញុំទាក់ទងទៅម៉ាក់ខ្ញុំអត់បានទើបមានការបារម្ភណ៍ Facebook ខ្ញុំនិង បងស្រីខ្ញុំនិងបងប្អូនជាច្រើនអ្នកទៀតត្រូវបានប៉ាខ្ញុំBlock ចោលទាំងអស់ ខ្ញុំព្យាយាមcallទៅលេខទូរស័ព្ទដៃទាំងអស់របស់គាត់គឺគាត់មិនព្រមលើកទេ

ដល់ពេលម៉ោង៦-៧ ល្ងាច ថ្ងៃដដែល មីងខ្ញុំបានប្ដឹង Police អោយមកគាស់ផ្ទះព្រោះខ្លាចប៉ាខ្ញុំ ចាក់សោរម៉ាក់ខ្ញុំក្នុងនោះ (បញ្ជាក់ បន្ទប់ផ្ទះ ខ្ញុំនិមួយៗ ត្រូវបានប៉ាខ្ញុំធ្វើត្រចៀក សោរ ថ្មី ៗនេះ ទាំងក្នុង ទាំងក្រៅ ចាក់២-៣ជាន់) បាត់ម៉ាក់ខ្ញុំរយៈពេលជិត8ម៉ោង តាំងពីម៉ោង ១០ព្រឹកមិញ ហើយពួកខ្ញុំភ័យណាស់

ពេលគាស់ហើយក៏អត់ឃើញម៉ាក់ខ្ញុំទេ តែឃើញបន្ទប់ ប៉ាម៉ាក់មានដានឈាមដែលប៉ាខ្ញុំព្យាយាមលុបតែលុបអត់អស់ ហើយក៏មានឃើញសក់ម៉ាក់ខ្ញុំជ្រុះទាំងដុំៗ ក្រវិលម៉ាក់ខ្ញុំក៏ជ្រុះមុខទ្វារដែរ ពួកខ្ញុំក៏សង្ស័យថាប៉ាបោចសក់ម៉ាក់ខ្ញុំហើយមានរឿងប្រតាយប្រតប់គ្នាមុននឹងប៉ាខ្ញុំសំលាប់ម៉ាក់ខ្ញុំដាក់សាកសពក្នុងវ៉ាលីណ្នឹងហើយ ព្រោះអត់ឃើញ ម៉ាក់ ខ្ញុំចេញ ពីផ្ទះតាំងពីយប់មុនថ្ងៃកើតហេតុ។ ខ្ញុំដឹងតាំងពីថ្ងៃកើតហេតុហើយមកម្លេះថាវាជាករណីឃាតកម្មតែខ្ញុំមិនហ៊ានបញ្ចេញពត៌មានជាសាធារណៈព្រោះខ្លាចចាប់ប៉ាខ្ញុំអត់បាន ខ្ញុំគ្រាន់តែ Postថាបាត់ប៉ាម៉ាក់ខ្ញុំជាង ៨ម៉ោងហើយ នៅមានDetails ច្រើនទៀតបើខ្ញុំមានពេលខ្ញុំ នឹងព្យាយាម សរសេររៀបរាប់និងបកស្រាយពីមូលហេតុដែលឈានទៅដល់ការសម្លាប់ម៉ាក់ខ្ញុំ » ។

សូមបញ្ជាក់ថា បុរសម្នាក់យកកាំបិតកាប់ និងយកកៅអីវាយប្រពន្ធ រួចយកកាំបិតផ្គាក់កាប់សម្លាប់ប្រពន្ធញាត់ចូលវ៉ាលី នៅចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រួចយកសពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចដល់ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ។ លុះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចបាននាំខ្លួនជនដៃដល់ជាប្តី ដែលសម្លាប់ប្រពន្ធញាត់ចូលវ៉ាលី យកទៅបោះចោលនៅខេត្តត្បូងឃ្មុំ ចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្ទះរបស់ខ្លួន ដែលខ្លួនបានធ្វើសកម្មភាពសម្លាប់ប្រពន្ធ ដើម្បីត្រាប់ពីសកម្មភាព នៅចំណុចផ្ទះលេខ ៥៤B ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានរកឃើញកៅអី ដែលឃាតករជាប្តី បានវាយលើប្រពន្ធ រួចបោះចោលនៅក្រោយផ្ទះ និងឃើញម៉ូតូកូនទា ពណ៌ក្រហម១គ្រឿង នៅកន្លែងផ្ញើរផងដែរ ៕


Telegram