កងរាជអាវុធហត្ថខេត្តព្រៃវែងបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់យុវជន៣នាក់ខេត្តព្រៃវែង
សន្តិសុខសង្គម
168

ខេត្តព្រៃវែង៖ ដោយទទួលបានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលម៉ោង១៥ និង២០នាទីថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពោធិ៍រៀង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពារាំង ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរ បានបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិស្លា ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌ចំនួន ៤៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងម៉ូតូចំនួន ០២គ្រឿង។

បន្ទាប់ពីធ្វើការស្តាប់ចម្លើយជនសង្ស័យ នៅម៉ោង១៥ និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងបានឃាត់ខ្លួនជនសង្ស័ចំនួន០១នាក់ទៀត នៅចំណុចភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ដោយមានការអនុញ្ញាត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ តុន ដារ៉ា រកឃើញវត្ថុតាងរួមមានម្សៅក្រាមពណ៌ ចំនួន០១កញ្ចប់។

បច្ចុប្បន្នជនសង្ស័យ និងងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី៕


Telegram