ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៦-២២ខែមិថុនា ភ្លៀងនឹងធ្លាក់ពីមធ្យមទៅបង្គួរ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី ១៦-២២ ខែមិថុនា ឆ្នាំ២០២១ នាសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរគួបផ្សំនឹងប្រព័ន្ធសម្ពោធទាបនូវភាគខាងលើថ្វីត្បិតតែបាត់ក្នុងមួយរយៈពេលតែនឹងក៏កើតឡើងវិញ។
ការបម្រែបម្រូលនៃទិសខ្យល់នេះ នឹងធ្វើឲ្យបណ្តាលខេត្តមួយចំនួនទទួលរង ដូចជានៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឥសាន្ត និងតំបន់មាត់សមុទ្រ។
តំបន់នៅទំនាបកណ្តាល ជួរភ្នំដងរែក ខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រនឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន និងអាចមានភ្លៀង រន្ទះ ផ្សែងក្រូចជាច្រើន និងមានសីតុណ្ហភាពអប្បបរមាពី២៣អង្សាសេទៅ២៦អង្សាសេ និងអតិបរមាពី២៧អង្សាសេទៅ៣០អង្សាសេ៕