រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជាក់ស្តែង ខណៈឌុបគ្នាចេញធ្វើសកម្មភាព ប្រើដែកជ្រុងចុងសំប៉ែតស្រួច កាច់សោរកម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ កាលពីវេលាម៉ោង ៤និង៤០នាទី ល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ចំណុចខាងមុខក្រុមហ៊ុនក្រឡុងស៊ីម៉ង់ត៍ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ TVFB ថា ជនសង្ស័យចំនួន០២នាក់ទី០១ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ , ទី០២ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
ក្នុងនោះ សមត្ថកិច្ចបានធ្វើការដកហូតបាន វត្ថុតាងចាប់យក៖ ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២, សោរខ្សៀលេខ៨ចំនួន០២, បណ្ណសម្គាល់យានយន្តចំនួន០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន០១សន្លឹក, ឈ្មោះ វី សីលាចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន០១សន្លឹក) , ផ្លាកលេខម៉ូតូចំនួន០៣ (លេខភ្នំពេញ1HT-0027ចំនួន០១, លេខភ្នំពេញ1GD-2078 ចំនួន០១, លេខភ្នំពេញ1IO-1256 ចំនួន០១) , វិទ្យុទាក់ទងម៉ាក Motorola GP300 ចំនួន០១គ្រឿង, ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HL-0625 មានលេខតួ និងលេខម៉ាស៊ីន5418516 ចំនួន០១គ្រឿង , សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន ។
តាមរបាយការណ៍របស់សមត្ថកិច្ច ដែលក្រុមការងារ TVFB ទទួលបានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤និង៤០នាទីល្ងាច កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចផ្លូវចូលក្រុមហ៊ុនក្រឡុងស៊ីម៉ង់ត៍ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HL-0625 តាមផ្លូវ៥០ម៉ែត្រ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឱ្យឈប់ធ្វើការសួរនាំ និងត្រួតពិនិត្យរកឃើញវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនដូចបានរៀបរាប់ខាងលើ បញ្ជូនយកមកធ្វើការសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។
បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ អាន ផ្លូច ទៅឆែកបន្ទប់ជួលរបស់គេ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយ ក៏បានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសនហន និងនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕ មេសា