កម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងខារ៉ាអូខេ KTV ២កន្លែង ដែលផ្គើនមិនស្តាប់ការណែនាំ ឃាត់ខ្លួនមនុស្សជាច្រើននាក់
សន្តិសុខសង្គម
494

រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ នៃខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងខារ៉ាអូខេ KTV ចំនួន២កន្លែង យីហោ « ជីនជន» និង « ផាត ធី» ដែលលួចបើក មិនគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ដោយបានឃាត់ខ្លួនមនុស្សជាច្រើននាក់ ផងដែរ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ និង១កន្លែងទៀត នៅតាមបណ្តោយផ្លូវបេតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កន្លែង KTV យីហោ« ជីនជន» និងយីហោ « ផាត ធី » នេះ បានលួចបង្កប់បើកខារ៉ាអូខេ និង KTV ជាយូណាស់មកហើយ ទើបសមត្ថកិច្ចបានចុះអប់រំ និងធ្វើការណែនាំ ម្តងរួចហើយដែរ តែផ្គើនមិនស្តាប់ ទើបលើកនេះសមត្ថកិច្ច សម្រេចប្រើប្រាស់កម្លាំងចម្រុះរបស់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងសាលាខណ្ឌពោធិ៍សែនជ័យ សហការគ្នាចុះបង្ក្រាបទីតាំង KTV ទាំង២នេះតែម្តង ដោយឃាត់ខ្លួនមនុស្សជាច្រើននាក់ ក្នុងនោះមានទាំងភ្ញៀវ មេការនាំភ្ញៀវ និងនារីបម្រើ ជាច្រើននាក់ ផងដែរ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការបន្ត និងបិទអាជីវកម្មខាងលើ ផងដែរ៕


Telegram