នគរបាលស្រុកមោងឫស្សីឃាត់ខ្លួនបុរសម្នាក់ក្នុងករណីលួចធុងបាស់ប្រជាពលរដ្ឋយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់
សន្តិសុខសង្គម
148

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃចន្ទ ទី១៤ ខែ មិថុនា ឆ្នាំ២០២១ វេលា ម៉ោង១៥និ ង ៤ ០នាទី នៅចំណុចក្រុមទី១៨ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫ ស្សី ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំជា ប្រចាំរបស់លោកឧត្តមសេ នីយ៍ ទោ សា ត គឹមសាន ស្នងការនៃស្នងកា រដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនី យ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរ បាលព្រហ្មទណ្ឌ លោកវរសេ នី យ៍ឯក ស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សី បានដឹក នាំកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ទិត តយ ភេទប្រុ ស អាយុ៣០ឆ្នាំ រស់នៅភូមិអង្រ្គងឃុំជ្រៃ ស្រុកមោងឫ ស្សី ខេត្តបាត់ដំបង ក្នុងករណីលួចដោយមាន ស្ថានទម្ងន់ ទោស និងដកហូតបានសម្ភារភស្តុតា ង

(ធុងបាស់)ប្រគល់ជូនម្ចាស់វិញ។

សូមជម្រាបជូនថា កាលពីថ្ងៃ ទី ១០ ខែ មិថុនា ឆ្នាំ ២០២១ វេលា ម៉ោង ១៣ និង ២០នាទី នៅចំណុច ក្រុម ទី០១ ភូមិ អង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី លួចដោយមាន ស្ថានទម្ងន់ទោស មួយ បាន កើត ឡើង បង្ករដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើ សកម្ម ភាពគាស់ សោផ្ទះបាយនិងសោឃ្លុបក្រោមផ្ទះ ចូលលួចយកធុងបាស់ប្លូធូ ពណ៌ខ្មៅ ចំនួន០១ គ្រឿង ជារបស់ឈ្មោះ ជិន យ៉ុម ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅ ចំណុចកើតហេតុ ខាងលើក្នុងខណៈ ដែលជនរងគ្រោះចេញទៅក្រៅផ្ទះ ។

ក្រោយករណីនេះកេីតឡេីងជនរងគ្រោះបាន ប្តឹងចូលមកសមត្ថកិច្ចនគរបាលអំពីករណីខាងលេី ហេីយឆ្លង តាមរយៈការស្រាវជ្រាវ ស៊េីបអង្កេតសមត្ថកិច្ចកំណត់បានមុខសញ្ញានេះទេីបឈានដល់ការឃាត់ខ្លួនបានតែម្តង។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរ បាលស្រុក មោងឬស្សី បានឱ្យដឹងថា ជនសង័្សយឈ្មោះ ទិត តយ នេះជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីឆ្នាំ២០១៩ និងត្រូវបានដោះលែងវិញ នៅឆ្នាំ២០២០ កន្លងទៅ តែរូបគេមិនបានកែប្រែខ្លួននោះទេ នៅបន្តសកម្មភាពល្មេីសនៅក្នុងមូលដ្ឋានជាបន្តទៀតរហូតសមត្ថកិច្ចឃាត់ខ្លួនបាន នា ពេលនេះ។

នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំសំ ណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តទៅតាមផ្លូវច្បាប់៕


Telegram