ខេត្តបន្ទាយមានជ័យ៖កម្លាំងចម្រុះឃាត់ពលករខ្មែរ៩នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់មេខ្យល់គេចខ្លួនដោយសុវត្ថិភាពនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នៅក្បែរព្រំដែនប៉ុស្តិ៍ដើមត្រសេកស្ថិតភូមិបឹងបេង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសលួចឆ្លងដែនការគេចវេសធ្វើចត្តាឡីស័ក ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានសហការជាមួយកម្លាំងចម្រុះបានស្រាវជ្រាវឃាត់ខ្លួនពលករខ្មែរចំនួន៩នាក់ស្រី៣នាក់ក្នុងចំការពោតក្បែរព្រំដែនបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ។
លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនពលករខ្មែរបានសាកសួរតាមចម្លើយពួកគាត់មកពីខេត្តសៀមរាបបាននាំបម្រុងលួចឆ្លងទៅប្រទេសថៃដោយខុសច្បាប់ដើម្បីទៅរកការងារនៅប្រទេសថៃតាមរយៈមេខ្យល់ដែលយកក្នុង១នាក់តំលៃ៦,០០០បាតស្មើ២០០ដុល្លាដែលមេខ្យល់សន្យាជូនដល់កន្លែងធ្វើការនិងជូនទៅរកការងារធ្វើនៅប្រទេសថៃត្រូវសមត្តកិច្ចឃាត់ខ្លួនបានតែពលករមេខ្យល់គេចខ្លួនអស់។
លោកវរៈសេនីយ៍ឯក បេន សំអាន បានបញ្ជាក់ថា៖ក្រោយសាកសួរព័ត៌មានហើយពលករចំនួន៩នាក់គឺប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបហើយត្រូវបានបញ្ជូនទៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចំណែកមេខ្យល់ទទួលព័ត៌មានបានហើយកំពុងស្រាវជ្រាវរកចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា