ផ្តុំគ្នាចាក់ភ្នាល់ជល់មាន់តាមOnline ត្រូវសមត្ថកិច្ចចុះបង្ក្រាប មនុស្សរត់អស់ សល់ម៉ូតូ២១គ្រឿង
សន្តិសុខសង្គម
121

រាជធានីភ្នំពេញ ៖ ទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងចាក់ភ្នាល់ជល់មាន់តាមប្រព័ន្ធអ៊ីនធឺណេត មួយកន្លែង ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះបង្ក្រាប ដកហូតបានម៉ូតូ២១គ្រឿង និងវត្ថុតាងផ្សេងទៀត ខណៈអ្នកលេងនាំគ្នារត់អស់ កាលពីវេលាម៉ោង១១ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មី ដឹកនាំ ដោយលោក លីវ វណ្ណថេង ចៅសង្កាត់ និងលោកវរសេនីយ៍ត្រី ម៉ៅ ស៊ីវន នាយប៉ុស្តិ៍ បានចុះបង្ក្រាបទីតាំង ប្រមូលផ្តុំគ្នាលេង ល្បែងស៊ីសងចាក់ភ្នាល់ជល់មាន់តាមប្រព័ន្ធអ៊ីនធឺណេត ដោយមិនគោរពការអនុវត្តវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល នៅចំណុចដីឡូត៍គ្មានលេខខាងលើ។

ជាលទ្ធផល កម្លាំងបានធ្វើការដកហូតវត្ថុតាងរួមមាន ៖ ទូរទស្សន៍ ០១ គ្រឿង, ក្បាលសម្រាប់ចាក់០១គ្រឿង និងម៉ូតូ២១គ្រឿង បញ្ជូនមករក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ដើម្បីចាត់ការអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

ចំណែកម្ចាស់ទីតាំង និងអ្នកលេងនាំគ្នារត់គេចខ្លួនបាត់អស់នៅពេលសមត្ថកិច្ចយើងចុះទៅដល់ ៕


Telegram