រាជធានីភ្នំពេញ ៖ រថយន្តឡុចស៊ីសមួយគ្រឿងបើកបោះពួយលឿនរហូតដល់ចំណុចផ្លូវបែកជាបួនក៏បានបត់ឆ្វេងទាញចង្កូតមួយទំហឹងជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់អស់ ១ដើមនិងនាឡិកាកំណត់ផ្លូវមួយផងដែរ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នៅលេីផ្លូវលេខ៨២កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ឡុចស៊ីសមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2C-7997 បេីកដោយបុរសម្នាក់ជាជាងជួសជុលរថយន្ត បើកបរដោយបុរស ដោយធ្វើដំណើរតាមដងផ្លូវ R6 ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុត្រង់ចំណុចក្បែរនឹងស្តុបផ្លូវបែកជាបួន. រថយន្តក៏បានបត់ឆ្វេងដោយបួងចង្កូតមួយទំហឹងនិងហ្គែរក៏ជាន់មួយទំហឹង ស្រាប់តែរ៉េចង្កូតឡើងទៅលើខឿនផ្លូវហើយជ្រុលទៅបុកនឹងបង្គោលភ្លើងបាក់អស់ ១ ដើមនិងនិងនាឡិកាស្ទង់ផ្លូវអស់មួយផងដែរ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ។ អ្នកឃេីញបានបញ្ជាក់ថា អ្នកបេីកបររថយន្តខាងលេីសង្ស័យបេីកបរក្នុងស្ថានភាពងោកមួយភាំង រួចក៏បាត់ការគ្រប់គ្របស្មារតី ក៏បង្កជាហេតុការនេះឡេីងតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនិងបានធ្វើការវាស់វែងយករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរងចាំការដោះស្រាយនៅពេលក្រោយ ៕