ជនសង្ស័យម្នាក់លួចរត់ចេញពីមណ្ឌលព្យាបាលកូវីត១៩ហេីយឆ្លៀតឱកាសលួចទូរស័ព្ទពីអ្នកព្យាបាលជំងឺកូវីដ១៩ដូចគ្នាគេចចេញមកក្រៅតាមចាប់អស់ជិត៤ម៉ោងទេីបបានសម្រេច
សន្តិសុខសង្គម
176

រាជធានីភ្នំពេញ​ ៖ គណះបញ្ជាការឯកភាពខណ្ឌសែនសុខសហការជាមួយនិងកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ តាមប្រម៉ាញ់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកព្យាបាលជំងឺកូវីត១៩ ហេីយថែមទាំងឆ្លៀតឱកាសលួចទូរស័ព្ទដៃមួយគ្រឿងពីអ្នកព្យាបាលជំងឺដូចគ្នានៅក្នុងនោះ រួចរត់គេចចេញមកក្រៅ សង្ងំលាក់ខ្លួនអស់ជិត៤ម៉ោងទេីបក្របួចបានចាប់វាយខ្នោះប្រគល់អោយក្រុមគ្រូពេទ្យបញ្ជូនទៅមណ្ឌលព្យាបាលវិញ។

ហេតុការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ហេីយឃាត់ខ្លួនបាននៅវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចយាន្តដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

បេីយោងតាមសម្តីសមត្តកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលេី ជាអ្នកព្យាបាលជំងឺកូវីត១៩ ក្រោយមកមិនដឹងជាយ៉ាងមេស្រាប់តែលួចរត់ចេញពីមណ្ឌល ហេីយឆ្លៀតលួចយកទូរស័ព្ទដៃមួយគ្រឿងមិនស្គាល់ម៉ាក ពីអ្នកព្យាបាលជំងឺកូវីត១៩នៅក្នុងនោះដូចគ្នា រួចរត់គេចចេញមកក្រៅ រត់រហូតមកដល់ម្តុំផ្លូវរថភ្លើង ស្ថិតសង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ ។ បន្ទាប់មកខាងសមត្តកិច្ចខណ្ឌឬស្សីកែវក៏បានតាមជួយរុករកគ្រប់កន្លែងនៅតែមិនឃើញ មិនដឹងជាសង្ងំគេចខ្លួននៅកន្លែងណា។ ក្រោយមកអស់រយះពេលប្រហែលជាជិត៤ម៉ោង ស្រាប់តែមានប្រជាពលរដ្ឋជិតខាងរត់មកប្រាប់ថាឃើញបុរសម្នាក់ស្លៀកខោខ្លីពួននៅក្នុងបន្ទប់ទឹកនៅខាងក្នុងផ្ទះគាត់និងដៃជាប់ចំណង ភ្លាមៗនោះដែរខាងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានទាក់ទងទៅខាងគណះបញ្ជាការឯកភាពខណ្ឌសែនសុខឲ្យចុះមកជួយសហការ គ្នាតាមប្រមាញ់ជនសង្ស័យជាបន្ត រហូតប្រទះឃេីញជនសង្ស័យខាងខាងលើនោះរួចរត់ចេញពីក្នុងផ្ទះ ស្រាប់តែសមត្ថកិច្ចដេញតាមចាប់ប្រផាប់ប្រភីង រហូតឃាត់ខ្លួនបានសម្រចចាប់វាយខ្នោះទុកប្រគល់ឲ្យទៅក្រុមគ្រូពេទ្យ។

ក្រោយពីឃាត់បានសម្រេច សមត្ថកិច្ចក៏បានទំនាក់ទំនងទៅក្រុមគ្រួពេទ្យឲ្យចុះមកទទួលយកទៅដាក់នៅមណ្ឌលព្យាបាលក្នុងខណ្ឌសែនសុខវិញ ប៉ុន្តែមិនបានបញ្ជាក់ថាយកទៅមណ្ឌលមួយណានោះឡេីយ ៕


Telegram