រាជធានីភ្នំពេញ៖ ក្មេងទំនើងចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានឲ្យដឹងថា ក្មេងទំនើងទាំង០៥នាក់ ដែលឃាត់ខ្លួនរួមមាន ៖
១. ឈ្មោះ លីន ភារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ៧ ផ្លូវ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២. វិន ថាន់ឡុង ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ២៤ ផ្លូវ ១០៥ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
៣. ឈ្មោះ សូ សារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៤. ឈ្មោះ គឹម រតនះ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥. ឈ្មោះ ដា ឌីណែល ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បច្ចុប្បន្នក្មេងទំនើងទាំង ០៥នាក់ខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ សហការជាមួយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បាននាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី៕