អភិបាលខេត្តបន្ទាយមានជ័យបានជួយទិញកង្កែបទំងន់១តោនចែកជូនដល់កងកម្លាំងទាំងបីស្ថាក្រោយសហគមន៍កសិករចិញ្ចឹមកង្កែបរកទីផ្សារលក់មិនបាន
សន្តិសុខសង្គម
130

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យបានជួយទិញកង្កែបទំងន់១តោនចែកជូនដល់កងកម្លាំងទាំងបីស្ថាក្រោយសហគមន៍កសិករចិញ្ចឹមកង្កែបរកទីផ្សារលក់មិនបានដែលទិញមកចែកនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នៅសាលាខេត្តបន្ទាយមានជ័យ។

គួររំលឹកថា៖កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅសហគមន៍កសិករចិញ្ចឹមកង្កែបសង្កាត់ភ្នៀតបានត្អូញត្អែរថាចិញ្ចឹមកង្កែបបានផលហើយតែគ្មានទីផ្សារលក់បណ្តាលប្រជាកសិករបាក់ទឹកចិត្តគ្មានអ្វីសងធនាគារ ហើយកង្កែបដែលប្រជាកសិករចិញ្ចឹមមានប្រមាណជិត៥០គ្រួសារដែលមានកង្កែបប្រមាណជិត១០តោនដែលប្រជាពលរដ្ឋចិញ្ចឹមទទួលបានផលហើយតែរកទីផ្សារលក់គ្មានជាប់គាំងលក់មិនចេញហើយសុំអោយអភិបាលខេត្តបន្ទាយមានជ័យនិងមន្ទីជំនាញជួយរកតីផ្សារ។

សហគមន៍កសិករចិញ្ចឹមកង្កែបបានបញ្ជាក់ថា៖ឆ្នាំ២០២១នេះប្រជាពលរដ្ឋដែលចិញ្ចឹមកង្កែបមាន ភូមិកន្ទួត ភូមិភ្នៀត ភូមិថ្មី ភូមិកំព្រីងក្នុងសង្កាត់ភ្នៀតនិងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ដែលចិញ្ចឹមកង្កែបសាច់លក់កាលពីឆ្នាំមុនលក់បានកង្កែបក្នុង១គីឡូក្រាមតំលៃ៨,០០០ទៅ៩,០០០រៀល ហើយអ្វីដែលចំលែកឆ្នាំនេះកង្កែបគ្មានទីផ្សាររឺគ្មានអ្នកទិញ។

ដោយឡែកកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជួយទិញកង្កែបទំងន់១តោន ដើម្បីយកមកចែកជូនដល់កងកម្លាំងទាំងបីស្ថាប័ននិងមន្ត្រីរាជការសាលាខេត្តបន្ទាយមានជ័យ៕ដោយ៖ចិន្ត្រា


Telegram