ជនដៃដល់ជាប្តី ដែលស.ម្លា.ប់ប្រពន្ធញាត់ចូលក្នុងវ៉ាលីយកទៅបោះចោល ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំទៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ ពីបទ ឃា.តក.ម្មដោយអំពើទា.រុ.ណកម្ម
សន្តិសុខសង្គម
165

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ជនដៃដល់ដែលសម្លាប់ប្រពន្ធញាត់ក្នុងវ៉ាលី រួចលាងឈាមសម្អាតក្នុងបន្ទប់បំបាត់ភស្តុងតាង ពឹងគេឲ្យជួយលើកសាកសពប្រពន្ធដែលនៅក្នុងវ៉ាលីនោះ ដាក់គូទឡានរួមជាមួយនឹងសាំង២-៣កាន ជិះចេញទៅដេកនៅចម្ការកៅស៊ូ រួចជិតភ្លឺយកទៅបោះចោលនៅទឹកទន្លេ ក្នុងខេត្តត្បូងឃ្មុំ ហើយរត់គេចខ្លួនទៅខេត្តបាត់ដំបងនោះ ពេលនេះត្រូវបាន លោក ឃុន សូណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទឈ្មោះ ស៊ាន ហួរ អាយុ៥៩ឆ្នាំរូបនេះ យកទៅពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោសទណ្ឌនៅពេលក្រោយ បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ ពីបទ ឃាតកម្មដោយអំពើទារុណកម្ម។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចបាននាំខ្លួនជនដៃដល់ជាប្តី ដែលសម្លាប់ប្រពន្ធញាត់ចូលវ៉ាលី យកទៅបោះចោលនៅខេត្តត្បូងឃ្មុំ ចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្ទះរបស់ខ្លួន ដែលខ្លួនបានធ្វើសកម្មភាពសម្លាប់ប្រពន្ធ ដើម្បីត្រាប់ពីសកម្មភាព នៅចំណុចផ្ទះលេខ ៥៤B ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានរកឃើញកៅអី ដែលឃាតករជាប្តី បានវាយលើប្រពន្ធ រួចបោះចោលនៅក្រោយផ្ទះ និងឃើញម៉ូតូកូនទា ពណ៌ក្រហម១គ្រឿង នៅកន្លែងផ្ញើរផងដែរ ។

ក្នុងពេលដែលសមត្ថកិច្ចនាំខ្លួនជនដៃដល់នេះទៅធ្វើត្រាប់ឃាតករ សមត្ថកិច្ច ក៏ដូចជាប្តីដែលជាឃាតករនោះ បានសារភាពថា ឃាតកម្មនេះ គឺផ្តើមចេញពីរឿងប្រច័ណ្ឌ ដោយពួកគាត់បានរួមរស់ជាមួយគ្នាមានកូន០២នាក់ (មានគ្រួសារអស់ហើយ) ហើយមួយរយៈចុងក្រោយនេះ ប្តីបានប្រច័ណ្ឌប្រពន្ធថាមានប្រុសថ្មី និងលួចកឹបកេងប្រាក់ដែលរកស៊ីជាមួយគ្នា ពេលឈ្លោះម្តងៗប្រពន្ធតែងតែសុំលែងលះ ហើយមានទំនាស់ក្នុងគ្រួសារញឹកញាប់ ដោយមានការប្រើហិង្សាផងដែរ លុះមុនកើតហេតុនេះ ប្តីប្រពន្ធខាងលើ បានឈ្លោះប្រកែកខ្លាំង បន្ទាប់ពីប្រពន្ធបានដេញបងប្អូនជីដូនមួយរបស់ប្តីចេញពីផ្ទះ ទើបបុរសជាប្តី ស្រែក ខ្លាំងៗ រហូតឈ្លោះគ្នាកាន់តែខ្លាំងឡើង ប្រពន្ធ ក៏ស្រែ កថា ហ្អែ ង ជាប់គុក ហើយ និងបម្រុងយកទូរសព្ទតេ ទៅ អង្គការសិទ្ធិមនុស្សថែមទៀត ទើបជនសង្ស័យជាជនដៃដល់ ស្ទុះ ទៅ ប្រតាយប្រតប់ ដោយប្រពន្ធ រត់ ចូល ទៅ បន្ទប់ដេក ប្តីក៏ទៅវាយនឹង ដៃ ហើយ ទាញ កៅអី ឈើ វាយ ប្រពន្ធ ដួល លើ ឥដ្ឋ បោក ក្បាល សន្លប់ ក្រោយមក ជន ដៃដល់ ជា ប្តី ក៏ បាន ចូល ទៅ ក្នុង ចង្ក្រាន បាយ យក កាំបិត ផ្គាក់ មក កាប់ ក ដៃ ឆ្វេង ប្រពន្ធ ដែល កំពុង តែ ដេក ដួល នោះ ពេលដឹងថាប្រពន្ធស្លា ប់ ជន ដៃដល់ ក៏ បាន យក វ៉ាលី ២ ដាក់ ខោអាវ ខ្លួនឯង០១ មួយទៀត ញាត់ប្រពន្ធចូល រួច លាង សំអាត ឈាម ចេញ ដើម្បីបំបាត់ភស្តុងតាង។

ប្រភពដដែលបន្តថា ក្រោយពីរៀបចំរួច ជន ដៃដល់បាន ជិះ ម៉ូតូ កូនទាមួយ គ្រឿង ទៅ យក រថយន្ត ម៉ាក ឡិច ស៊ី ស RX330 ពណ៌ ស ដែល ផ្ញើ នៅ ក្នុង ផ្សារ ក្រមួន មក ដឹកសាកសព ដោយបានបើកគូទឡាន រួចពឹងឲ្យអ្នកជួលផ្ទះរបស់ខ្លួនជួយលើក សាកសពប្រពន្ធដែលខ្លួនបានញាត់ក្នុងវ៉ាលីនោះ លើកដាក់ឡាន ដោយមានវ៉ាលីសម្លៀកបំពាក់១ទៀត និងសាំង១កាន ដាក់ក្នុងរថយន្ត ដូចក្នុងកាមេរ៉ាសុវត្ថិភាព ដែលថតជាប់ រួចជិះចេញទៅ ដេក នៅ ក្នុង ព្រៃ ចំការ កៅស៊ូ ខេត្តកំពង់ ចាម លុះជិតភ្លឺ ឈានចូល ថ្ងៃ ទី ១០ ខែមិថុនា ក៏យកសាកសពប្រពន្ធ មក ទម្លាក់ ចោល ក្នុង ទឹកទន្លេ នៅ ខាងកើត ស្ពាន ស្ទឹង ត្រង់ ខេត្ត ត្បូងឃ្មុំ ហើយយករថយន្ត ទៅ ប្លុង ចោល ក្នុង ដី ឡួ តិ៍ នៅ ភូមិ ចុង ឃុំ សំបូរ ស្រុក បា ធា យ ខេត្តកំពង់ ចាម រួចរត់ទៅខេត្តបាត់ដំបង។

ឈាមស្រែកស្បែកហៅ ដោយសារ សក្សីដែលជួយលើកវ៉ាលីសាកសពដាក់គូទឡានមានការសង្ស័យ បូករួមទាំងក្រុមគ្រួសារក៏សង្ស័យថាឪពុករបស់គេសម្លាប់ម្តាយទៀតនោះ ក៏ប្តឹងសមត្ថកិច្ចខណ្ឌ សែន សុខ សហការ ជាមួយ នគរបាល ព្រហ្មទណ្ឌ កំរិត ស្រាល រាជធានី ភ្នំពេញ ស្រាវជ្រាវតាមរកឃើញនិងរថយន្តដែលប្លុងចោល និងសាកសពប្រពន្ធដែលអណ្តែតក្នុងទឹក ក្នុងវ៉ាលី ដែលមានទាំងកាំបិតផ្គាក់ និងក្រដាស ដែលមានជាប់ឈ្មោះជនដៃដល់ជាប្តី ក៏ឈានដល់ការចាប់ខ្លួនជនដៃដល់ ក្នុងផ្ទះសំណាក់ នៅខេត្តបាត់ដំបងតែម្តង ៕


Telegram