រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះកង់មកធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉ករបស់ប្រជារដ្ឋដែលទុកនៅមុខការ៉ាសសាំងជាប់នៅមុខផ្ទះ បានសម្រេចហើយគេចខ្លួនបានរយៈពេល ៥ម៉ោងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃវែងធ្វើការខ្លួនបាន ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង ០០នាទីព្រឹកថ្ងៃទី ១៦ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះរឿន សុភ័ក្រ្ត អាយុ ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទួលសំបូរសង្កាត់ព្រៃវែងខណ្ឌដង្កោ។ ចំណែកជនរងគ្រោះមានឈ្មោះរឿន រតនា អាយុ ៣០ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិព្រៃវែងកើតសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមសំដីរបស់ជនរងគ្រោះដែលជាម្ចាស់ម៉ូតូសណ្តោងរ៉ុម៉កបានបញ្ចាក់ប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា នៅល្ងាចថ្ងៃទី ១៥ខែមិនាឆ្នាំ២០២១ រូបគេបានត្រឡប់មកពីធ្វើការវិញនិងបានយកម៉ូតូសណ្ដោងរ៉ឺម៉កទៅចាក់សោនៅក្នុងការ៉ាសសាំងជាប់នៅមុខផ្ទះ រហូតដល់ម៉ោង ១ រំលងធ្រាត្រឈានចូលថ្ងៃទី១៦ខែមិថុនាឆ្នាំ ២០២១ ក៏បានឡើងចុចពិលមកមេីលរ៉ឺម៉កស្រាប់តែមើលឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាព ឆ្កឹះច្រវ៉ាក់សោរដែលជនរងគ្រោះបានចាក់ជាប់នឹងរ៉ឺម៉កម៉ូតូសណ្ដោងរ៉ឺម៉ក ពេលដែលឆ្កឹះរួចហើយជនសង្ស័យបានលើកកង់ដាក់លើរ៉ឺម៉ក ពពេលនោះជនរងគ្រោះបានស្រែកថាចោលៗ ហើយក៏ជនសង្ស័យចូលក៏រត់ចូលទៅគ្លីនិកឯកជនមួយកន្លែងដើម្បីសម្ងំលាក់ខ្លួន។
លុះដល់វេលាម៉ោង ៥ទៀបភ្លឺសមត្ថកិច្ចនិងជនរងគ្រោះក៏បានរកឃើញជនសង្ស័យកំពុងតែលាក់ខ្លួននៅមន្ទីរក្លីនិចឯកជនមួយកន្លែងក៏បានឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលព្រៃវែង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូដឹងរម៉ករបស់ជនសង្ស័យពិតប្រាកដមែនហើយរូបគេក៏ធ្លាប់បានលួចម៉ូតូសណ្ដោងរ៉ឺម៉កនិងកន្ទុយរម៉កជាច្រើនលើកច្រើនសារផងដែរនៅក្នុងមូលដ្ឋានខណ្ឌដង្កោ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដង្កោដើម្បីចាត់ការតាមនិតិវិធីច្បាប់។