គណៈកម្មការផ្សារដើមគ ៖ អាជ្ញាធរបានចងខ្សែរកំណត់ការលក់ដូរតាមមុខផ្ទះ បន្ទាប់ពីចុះណែនាំ ម្ចាស់កន្លែងលក់ដូរខាងលើមិនចូលរួមសហការក្នុងរំដោះចិញ្ចើមផ្លូវនោះទេ...
សន្តិសុខសង្គម
164

រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះតាមបណ្តាញសង្គម Facebook ភ្លាមថា ថ្ងៃទី16 ខែ06 ឆ្នាំ2021

លោកអនុប្រធាន និងសន្តិសុខផ្សាដើមគរបាននាំគ្នាយកឡានមកចាប់យកបន្លែ ខ្ញុំដាក់លក់នៅក្នុងផ្ទះរបស់ខ្ញុំ បើខ្ញុំដាក់លក់កណ្តាលផ្លូវខ្ញុំមិនតវ៉ាទេ តែអស់លោកធ្វើនេះជ្រុលពេកហើយមើលមុខពួកគាត់អោយហើយទៅ ពិតជាសាហាវជាងចោប្លន់។

គណៈកម្មការផ្សារដើមគយើងសូមស្រាយបំភ្លឺលើករណីខាងលើថា គណៈកម្មការផ្សារដើមគ យើងបានអនុវត្តន៍តាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ កាលពីវេលាម៉ោង 08:00 នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយបានចងខ្សែរកំណត់ការលក់ដូរតាមមុខផ្ទះ បន្ទាប់ពីមានការចុះណែនាំ ម្ចាស់កន្លែងលក់ដូរខាងលើមិនចូលរួមសហការក្នុងរំដោះចិញ្ចើមផ្លូវនោះទេ ដោយដាក់បន្លែហៀមកលើចិញ្ចើមផ្លូវរាល់ថ្ងៃ បន្ទាប់គណៈកម្មការផ្សារដើមគ យើងបានណែនាំគាត់ជារៀងរាល់ថ្ងៃប៉ុន្តែសាមីខ្លួនមិនបានចូលរួមសហការនោះទេ ហើយថែមទាំងប្រើសម្តីអសុរស ជេរប្រមាថមកលើ សន្តិសុខរបស់ផ្សារដើមគយើងទៀតផង

សូមសហការផ្សព្វផ្សាយតែព័ត៌មានពិត និងលុបបំបាត់ឲ្យបាននូវព័ត៌មានមិនពិត ៕ 


Telegram