រថយន្តម៊ាសស្តាបោះពួយល្បឿនលឿនបួងចង្កូតឡេីងស្ពានជ្រោយចង្វា រតែមិនផុតជ្រុលបុកបង្កាន់ដៃស្ពានគាបជាប់ទៅមុខលែងរួច
សន្តិសុខសង្គម
178

រាជធានីភ្នំពេញ ៖ រថយន្ត ម៊ាសស្តាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរដោយខ្លួនឯង ខណៈបេីករថយន្តបោះពួយល្បឿនលឿនបម្រុងឡេីងស្ពានជ្រោយចង្វារ តែបួងចង្កូតមិនផុតជ្រុលទៅបុកបង្កាន់ដៃស្ពានយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចក្បែរនិងរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក ម៊ាសស្តាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-4287 ធ្វេីដំណេីរចេញពីផ្លូវជាតិលេខ 6A លុះមកដល់ចំណុចរង្វង់មូលព្រះព្រហ្មមុខបួន រថយន្តបេីកសំដៅឡេីងទៅលេីស្ពានជ្រោយចង្វារថ្មី ខណះមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តបោះពួយលឿនជ្រុលទាញចង្កូតមិនផុត ក៏ជ្រុលទៅបុកនិងបង្កាន់ដៃស្ពានយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតបែកកង់បែកបាក់យ៉ាន់កង់ខាងឆ្វេង និងផ្ទុះពោងក្នុងរថយន្ត ចំណែកឯម្ចាស់រថយន្តគេចខ្លួនបាត់ស្រមោលឈឹងតែម្តង។

ក្រោយកេីតហេតុដោយសារតែមិនឃេីញម្ចាស់រថយន្ត សមត្ថកិច្ចសម្រេចធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ៕


Telegram