ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន អាយុ០៨ឆ្នាំ រហូតបានសម្រេច កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិខ្នាកណ្តាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ។
សមតកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ បានចាប់រំលោភទៅលើកូនស្រីរបស់ខ្លួន អាយុ០៨ឆ្នាំ រហូតបានសម្រេច រួចហើយក៏រត់គេចខ្លួនបាត់
ក្រោយពីជនសង្ស័យបានគេចខ្លួនកម្លាំងនគរបាលការិយាល័យជួញដូរមនុស្សនិងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាឆ្មារ និងកម្លាំងប្រជាកាពារ ភូមិខ្នាកណ្តាលបានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣និង១៥នាទីយប់ ។
បន្ទាប់ពីការសាកសួរជនសង្ស័យនៅចំពោះមុខកម្លាំងសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនរបស់ខ្លួនឯងពិតប្រាកដមែន ហើយបច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ចាត់ការបន្តតាមនិតិវិធីច្បាប់៕