ក្មេងទំនើងចំនួន៥នាក់ ប្រដាប់ដោយអាវុធតាមទីសាធារណៈ ត្រូវបាននគរបាលស្រុកបាណន់ឃាត់ខ្លួន
សន្តិសុខសង្គម
102

ខេត្តបាត់ដំបង ៖ ក្មេងទំនើងមានគ្នាចំនួន៥នាក់ប្រដាប់ដោយកាំបិតនិងដំបងជិះម៉ូតូ២គ្រឿង បង្កភាពអនាធិបតេយ្យនិងអុកឡុកតាមទីសាធារណៈ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ធ្វើការឃាត់ខ្លួន នៅវេលាម៉ោ៣រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា ៖ ដោយអនុវត្តតាមគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន នគរបាលស្រុកបាណន់បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ ដែលបង្កភាពទំនើងអនាធិបតេយ្យតាមទីសាធារណៈ ៖ ១.ឈ្មោៈ ខុន សុខេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ២.ឈ្មោៈ ណាវ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ៣.ឈ្មោៈ ដេ្ឋ ប៊ុនសាក់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ៤.ឈ្មោៈ រដ្ឋ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ និង៥.ឈ្មោះ កេង ដាវិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់។

សមត្ថកិច្ចបានដកហូតវត្តុតាងរួមមាន ៖ កាំបិតខ្វែវ ចំនួន០៤ដើម យកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលចែងមានជ័យ។

បច្ចុប្បន្នកម្លាំងក្រុមក្មេងទំនើង ត្រូវបាននគរបាលស្រុក ធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចបានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram