ខេត្តបន្ទាយមានជ័យ៖ ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ឃាត់ខ្លួន៤នាក់ និងវត្ថុតាងគ្រឿងញៀន៧មុខ មិនតិចជាង៣០គីឡូក្រាម អាវុធខ្លីន១ដើម ដែលបង្ក្រាបកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួន៤នាក់មាន ៖ ១.ឈ្មោះ រ៉ុង យ៉ីហាក់ ភេទប្រុសអាយុ៣៦ឆ្នាំ ២.ឈ្មោះ រ៉ុង គីមហ៊ាង ភេទប្រុសអាយុ៣៩ឆ្នាំជនសង្ស័យ២នាក់រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់.ក្រុងប៉ោយប៉ែត ៣.ឈ្មោះ សុខ សេថា ភេទប្រុសអាយុ២៣ឆ្នាំ ៤.ឈ្មោះ វ៉ាន់ ឈីដា ភេទស្រីអាយុ២៨ឆ្នាំ(ជនជាតិថៃ)ជនសង្ស័យទាំង២នាក់ស្នាក់នៅភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលត្រូវបានអនុវត្តតាមដិការបញ្ជាអោយចូលខ្លួនលេខ១២ចុះថ្ងៃទី៣១ ខែឧសភា ឆ្នា២០២១ចេញដោយឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា៖ ដោយអនុវត្តតាមដីការលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាបនៅចំណុចផ្ទៈល្វែង១កន្លែងស្ថិតក្នុងភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ស្រីម្នាក់ជាជនជាតិថៃ និងឆែកឆេរក្នុងលំនៅដ្ឋាន រឹបអូសវត្ថុតាងមាន១.ម្ស៉ៅក្រាមសង្ស័យសាធាតុញៀនចំនួន៣៣កញ្ចប់ធំ, ម្ស៉ៅក្រាមសថ្លាសង្ស័យសាធាតុញៀនចំនួន៥ថង់ , ថ្នាំច្រកពណ៌ផ្កាឈូក(រាងបេះដូង)២កូនថង់ , ថ្នាំគ្រាប់ពណ៌ក្រហមរាងមូល១ថង់២គ្រាប់, ថ្នាំច្រកថង់ពណ៌ខៀវ២កញ្ចប់ , ថ្នាំគ្រាប់ពណ៌ត្រួចចេករាងចតុកោណ២ថង់ , ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង, អាវុធខ្លី១ដើមនិងគ្រាប់ និងមធ្យោបាយដឹកជញ្ជូនរថយន្ត១គ្រឿងម៉ាកហាយឡិនឌ័រ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C.3186 និងម៉ូតូ១គ្រឿង។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រ២ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដែលត្រូវបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៤នាក់ ស្រីម្នាក់ជាជនជាតិថៃ និងវត្ថុតាងគ្រឿងញៀនជាង៣០គីឡូក្រាមនេះ។
ក្រោយពេលសាកសួរនិងចម្លើយសារភាពនិងវត្ថុតាងត្រូវបានកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ហើយកម្លាំងកំពុងស្រាវជ្រាវរកមេឧក្រិដ្ឋជនគ្រឿងញៀនដែលកំពុងគេចខ្លួន ដើម្បីចាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់អោយបាន៕ ដោយ៖ចិន្ត្រា