អ្នកលក់ដូរជាប់គ្នានៅម្តុំមាត់ទន្លេឈ្លោះប្រកែកគ្នា ឈានដល់ការវ៉ៃគ្នាផ្អើលសមត្ថកិច្ច
សន្តិសុខសង្គម
362

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអ្នកលក់ដូរជាប់គ្នានៅម្តុំមាត់ទន្លេ បានឈ្លោះប្រកែកគ្នា រហូតផ្ទុះហិង្សារកើតឡើង ផ្អើលដល់សមត្ថកិច្ចនិងកម្លាំងសាលាខណ្ឌ ចុះមកជួយអន្តរាគមន៍ នាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមព័ត៌មានបឋមពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹង ករណីហិង្សារនេះ កើតឡើងដោយសារភាគីទាំង២ ធ្លាប់មានជម្លោះជាមួយគ្នារាប់ឆ្នាំមកហើយ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ភាគីម្ខាង បានឌឺដងផ្លែផ្កា ឲ្យភាគីម្ខាងទៀត រហូតឈានដល់ថ្នាក់ វាយតប់គ្នា បណ្ដាលឲ្យមានអ្នករងរបួសទាំងសងខាងនៅនឹងកន្លែងកើតហេតុ។

ភ្លាមៗនោះសមត្ថកិច្ចក៏បានចុះមកដល់រួមទាំងកងកម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះមកអន្តរាគមន៍និងឃាត់ភាគីទាំងសងខាងកុំឲ្យឈ្លោះប្រកែកគ្នា និងអញ្ជើញភាគីទាំងសងខាង ទៅប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕


Telegram