ប្រាប់ប្រពន្ធថា« កុំតាម » ប្រពន្ធបារម្ភប្តីនៅតែតាម ចុងក្រោយត្រូវប្តីកាប់ ០៨បុង័តោ .ស្លា.ប់.កណ្តាលវាលស្រែ រួចក៏អារ កខ្លួនឯងតាមក្រោយបញ្ចប់ជីវិត តែមិន.ស្លា.ប់.របួសធ្ងន់...
សន្តិសុខសង្គម
1.11K

ខេត្តកំពង់ធំ ៖ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសម្នាក់បានយកកាំបិតបុង័តោ កាប់ប្រពន្ធចំនួន០៨កាំបិត ចំក្បាលមុខនិងដៃ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាមនៅវាលស្រែ រួចយកកាំបិតនោះមកអារ.កសម្លាប់ខ្លួន ឯងតាមក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវាបនសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ចំណុច វាលស្រែ ក្នុងភូមិ លាប ឃុំ ចំណា ក្រោម ស្រុក ស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីជាប្រពន្ធមានឈ្មោះ យោក គឿ ន អាយុ ៤៣ ឆ្នាំ រស់ នៅ ភូមិ ស្លា.ក ឃុំ បន្ទាយ ស្ទោង ស្រុក ស្ទោង ខេត្តកំពង់ធំ ។ ចំណែក ជនដៃដល់ ជា ប្តី ឈ្មោះ វ៉ា ន់ លន់ អាយុ ៤៨ឆ្នាំ រង របួសធ្ងន់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថា មុន ពេលកើត ហេតុ ជន ដៃដល់ ជា ប្តី ដែលមានជំងឺសសៃប្រសាទ មិនស្រួលខ្លួន ប្រពន្ធបាននាំទៅ ពេទ្យដាក់សារ៉ូម ស្រាប់តែ១១យប់ ក៏បាត់ប្តីបានដោះសារ៉ូមចោលហើយចេញពីផ្ទះ បាត់ ប្រពន្ធកូនខំតាមរកដែរតែមិនឃើញ លុះព្រឹកឡើងក៏ឃើញប្តីមកផ្ទះវិញ តែមិនដឹងថាប្តីបានកាំបិតបុង័តោ មកសៀតជាប់ខ្លួនតាំងពីពេលណាមកនោះ ពេលមកដល់ផ្ទះក៏មិនបានចូលផ្ទះ បានដើរចេញទៀត ឆ្ពោះមកតាមវាលស្រែ ប្រពន្ធកូនហេតុតែបារម្ភពីឪពុកនិងប្តី ក៏តាមស្រែកហៅឲ្យចូលផ្ទះហូបបាយហូបទឹក តែ ជនដៃដល់ មិន ស្តាប់និងស្រែកមកវិញ ថា «កុំ តាម» កូនក៏មិនហ៊ានតាម តែប្រពន្ធហេតុតែស្រឡាញ់ប្តីក៏ទៅតាមហៅប្តីមកផ្ទះ មកមើលថែបាយទឹក ព្រោះដឹងថាប្តីឈឺ ណាក៏សសៃប្រសាទទៀត លុះផុតពីផ្ទះប្រហែលជាង១គីឡូដី ប្តី ក៏ដក កាំបិត ប៉័ង តោ ពី ក្នុង អាវប្រពន្ធ០៨កាំបិត ចំក្បាលដៃនិងមុខស្លាប់ក្នុងថ្លុកឈាម កណ្តា ល វាលស្រែ រួចប្តីនោះក៏ ស ម្រ ច ចិត្ត អារ ក ខ្លួនឯង តាម ក្រោយតែរបួសធ្ងន់ ត្រូវ បានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ បង្អែក ស្ទោង រួចក៏បញ្ជូនបន្ត ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ កំពង់ធំ ។

ហើយពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវបន្តលើករណីនេះ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕



Telegram