ខេត្តកណ្តាល៖ រថយន្តម៉ាក Lexus GS 300 មួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ក្រោយបើកបរក្នុងល្បឿនលឿន ជ្រុលមកបុករះចូលផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យខ្ទេចរប៉ាត់រប៉ាយ សំណាងណាស់គ្មាននរណាម្នាក់ រងរបួសនោះទេ បង្កការភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ១០ និង១៥ នាទី យប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ ម្តុំ ស្តុ ប ព្រែក ហូរ លើ ផ្លូវ ១១៥ ក្នុងសង្កាត់ តា ក្តុល ក្រុង តាខ្មៅ ខេត្តកណ្តាល ។
តាមសម្តីរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក Lexus GS300 ពណ៌ ខ្មៅ មួយគ្រឿង ធ្វើដំនើរដោយមនុស្សប្រុសស្រី២នាក់ តាម បណ្ដោយ ផ្លូវ ១១៥ ពី ត្បូង មក ជើង ក្នុង ល្បឿន លឿន រួចក៏ជ្រុល ចង្កូត ទៅបុក រះថូ ផ្ការ និង ទ្វារផ្ទះ ប្រជាពលរដ្ឋ រង ការខូចខាត អស់ មួយចំនួន ខ្ទាតរប៉ាត់រប៉ាយ និងខ្ទេចរថយន្តខាងមុខស្ទើរទាំងស្រុង ភ្លាមៗភាគីអ្នកបើកបរខាងរថយន្តបានចេញពីកន្លែងកើតហេតុបាត់ សល់តែវត្ថុតាងរថយន្ត ត្រូវបានសមត្ថកិច្ចវាស់វែង យកមករក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕