ធ្លាប់យកទៅ អប់រំកែ ប្រែនៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន ០៤ លើកមកហើយអត់កែ ត្រូវក្រុមគ្រួសារទ្រាំលែង បាន ថតរូបបង្ហោះ សុំឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់
សន្តិសុខសង្គម
491

រាជធានីភ្នំពេញ ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀន និងបង្កហិង្សាក្នុងគ្រួសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ បន្ទាប់ពីក្រុមគ្រួសារបានបង្ហោះរូបភាពជា សាធារៈក្នុងបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។

សេចក្តីរៀបរាប់របស់ក្រុមគ្រួសារ បានបញ្ជាក់ថា យុវជនឈ្មោះ ហុង ថៃលី អាយុ៣០ឆ្នាំ រស់នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ដែលជោកជាំដោយគ្រឿង ញៀន ហើយត្រូវបានក្រុមគ្រួសារនាំយកទៅ អប់រំកែ ប្រែនៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន ០៤ លើករួចមកហើយ តែយុវជនរូបនេះមិនព្រម កែប្រែទាល់តែសោះ ហើយរូបគេនៅតែបន្តសកម្មភាពប្រើប្រាស់គ្រឿងញៀនដដែល។

ការរៀបរាប់បានបន្តទៀតថា គ្រប់ពេលដែលគាត់ប្រើប្រាស់គ្រឿងញៀន ម្តងៗគាត់តែងតែ ប្រើហិង្សាទៅលើក្រុមគ្រួសារនេះ រហូតគាត់ជាសមាជិកក្នុងគ្រួសារទ្រាំលែងបានទើបថតរូបភាពនិងបង្ហោះជាសាធារណៈតែម្តងទៅ។

នៅពេលឃាត់ខ្លួនលើកនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនមកការិ យាល័យជំនាញដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


Telegram