បន្ទាយមានជ័យ៖យាយនាំចៅទៅមើលស្រែ៥នាក់មាន២នាក់ចុះលេងទឹកប្រឡាយជម្រៅជិត២ម៉ែត្របណ្តាលលង់ស្លាប់នៅវេលាម៉ោង២.៤០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នៅវាលស្រែចម្ងាយជាង២គីឡូម៉ែត្រពីភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ។
លោកវរៈសេនីយ៍ឯក សេស វីបុល អធិការដ្ឋាននគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ក្មេងស្រីដែលលង់ទឹកស្លាប២នាក់ ១.ឈ្មោះ វឿន យ៉ុង អាយុ៧ឆ្នាំ ២.ឈ្មោះ សៅ លីយ៉ាន ភេទស្រីអាយុ៦ឆ្នាំដែលរស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖នៅពេលក្មេងស្រីលងទឹកស្លាប់គឺយាយឈ្មោះ អៀន រ៉េត អាយុ៥២ឆ្នាំរស់នៅភូមិខាងលើ គឺបាននាំចៅប្រុស.ស្រីចំនួន៥នាក់ទៅមើលស្រែចម្ងាយពីភូមិប្រមាណ២.៥០០ម៉ែត្រ ហើយមានក្មេង២នាក់បានទៅមើលស្រែជាមួយយាយ មានក្មេងស្រី៣នាក់បាននៅលេងទឹកប្រឡាយមាន២នាក់ចុះលេងទឹកម្នាក់ឈមើលលើខ្នងប្រឡាយពេលនោះស្រាប់ក្មេងស្រី២នាក់ដែលចុះលេងទឹកបានលង់មានក្មេងស្រីម្នាកបានរត់ទៅប្រាប់យាយនៅស្រែប្រមាណជិត៥០០ម៉ែត្រយាយមកដល់ឃើញចៅលង់ទឹកបានស្រង់ឡើងគោកបានយកចៅទៅមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅសង្គ្រោះមិនទាន់បានស្លាប់ទាំង២នាក់យកត្រឡប់មកផ្ទៈវិញ។
លោកវរៈសេនីយ៍ឯក សេស វីបុល បានបញ្ជាក់ថា៖ក្រោយពេលទទួលព័ត៌មានមន្ត្រីជំនាញចុះទៅពិនិត្យឃើញក្មេងស្រីលង់ទឹកស្លាប់នៅពេលចុះលេងទឹកប្រឡាយជម្រៅជាង២ម៉ែត្រក្រោយពេលពិនិត្យហើយប្រគល់សាកសពជនរងគ្រោះគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៍៕ដោយ៖ចិន្ត្រា