(ក្រុងព្រះសីហនុ)៖ ប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ក្រោមដឹកនាំបញ្ញាផ្ទាល់ពីលោកវរសេនីយ៍ឯកលី សុខហុី នាយការិយាល័យព្រហ្មទណ្ឌកំរឹតស្រាល នៃស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះថា ចាប់បានបុរសជាជនសង្ស័យបាញ់មកលើស្ត្រីម្នាក់ឲ្យរងរបួសធ្ងន់កាលពីយប់មិញបានហើយ ។
លោកបានបន្តថា ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកបានដឹកនាំកំលាំង ចុះប្រតិបត្តិការណ៍នេះផ្ទាល់តាំងតែពីម៉ោងកើតហេតុភ្លាមៗនៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ រហូតមកទល់និងវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២០មិថុនា២០២១ទើបកំលាំងសម្រុកពូនស្ទាក់ចាប់បានជនដៃដល់នោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យដែលផ្ទុះអាវុធបាញ់មកលើស្ត្រីម្នាក់ដែលជាអតីតប្រពន្ធខ្លួនទើបលែងលះគ្នាបាន១ខែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ និងយកទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីសួរចម្លើយ និងបន្តបញ្ជូនទៅតុលាការអនុវត្តន៍តាមនីតិវិធីច្បាប់ ៕