ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនានេះថា
កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាន បង្ក្រាបករណី អំពើចោរកម្ម (លួចរថយន្ត)។
លោកឧត្តមសេនីយ៍ទោ ឲ្យដឹងទៀតថា កាល ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ១០នាទី នៅចំណុចមុខសណ្ឋាគារ និងកាស៊ីណូ ហ្គោលឌិនស៊ី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង ។ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចរថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ស្លាកលេខ៖ ភ្នំពេញ 2AJ-7975 ក្នុងខណៈពេលដែលជនរងគ្រោះជាជនជាតិចិន ភេទប្រុស ចតទុកនៅមុខសណ្ឋាគារ និងកាស៊ីណូ ហ្គោលឌិនស៊ី ដោយមិនបានដកកូនសោររថយន្តចេញ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននកបាលស្រុកព្រៃនប់ ធ្វើការស្ទាក់ចាប់បានជនសង្ស័យដែលកំពុងជិះរថយន្តខាងលើគេចខ្លួន ត