ភ្លៀងធ្លាក់ជាប់សូរ បណ្តាលឲ្យតំបន់ទំនាបមួយចំនួនរងការជន់លិចមធ្យម.!
(ក្រុងព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ មានភ្លៀងធ្លាក់ខ្លាំងជាប់សូរ តាំងពីម៉ោង៥ទៀបភ្លឺ រហូតមកទល់ពេលនេះនៅតែរលឹមស្រិចៗនៅឡើយ ។
ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងបែបនេះសង្កេតឃើញថា តំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ និងតាមភូមិដ្ឋានពលរដ្ឋមួយចំនួនដូចជា ភូមិទួលខ្សាច់ ភូមិ២ ភូមិ៣ ភូមិ៥ មានការជន់លិចជាមធ្យម ដែលផ្នែកខ្លះ នៅក្នុងសង្កាត់លេខ១ និងសង្កាត់លេខ៤ ។
ទោះជាយ៉ាងណាមិញ បច្ចុប្បន្នសង្កេតឃើញថាក្រោយពីមានការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តនាពេលចុងក្រោយនេះ គឺមានភាពល្អប្រសើរឡើងវិញជាលំដាប់ផងដែរ បើធៀបនឹងពេលមុនៗ ៕