ខេត្តកំពត ៖ ប៉ាណូផ្សាយពាណិជ្ជកម្មដ៏ធំមួយដាក់ កាត់ទទឹងផ្លូវជាតិលេខ៣៣ត្រូវបានដួលរលំកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២១ខែមិថុនានៅចំណុចផ្លូវជាតិលេខ៣៣ភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។លោកពុធ ស៊ើង នាយការិយាល័យនគរបាលសណ្ដាប់ធ្នាប់និងចរាចរនៃស្នងការនគរបាលខេត្តកំពតបាននិយាយប្រាប់អោយដឹងថាប៉ាន់ណូរបស់ក្រុមហ៊ុនឯកជនមួយត្រូវបានដួលរលំរាបដល់ដីកាលពីព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១នេះ។លោកពុធ ស៊ើង និយាយថាកាដួលរលំប៉ាន់ណូនេះស្របពេលមានមេឃភ្លៀងនិងខ្យល់កន្ត្រាក់
ផង។លោកនាយការិយាល័យសណ្ដាប់ធ្នាប់និងចរាចររូបនោះនិយាយថាករណីដួលរលំប៉ាណូនេះមិនមានពលរដ្ឋណាម្នាក់បានរងរបួសឡើយ។ប៉ុន្តែរថយន្តទំនើបមួយគ្រឿងរងការខូចខាតដោយបង្គោលប៉ាន់ណូសង្កាត់ពីលើ។ភ្លាមៗនោះ ដែរឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតរួមទាំងមន្ត្រីសាធារណៈការខេត្តមកដល់កន្លែងប៉ាន់ណូ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាអោយមន្ត្រីជំនាញកាត់ផ្ដាច់ដែកប៉ាន់ណូចេញពីដងផ្លូវកុំអោយកកស្ទះចរាចរ៕