រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ និង ខណ្ឌទួលគោក ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ រួមនិង វត្ថុតាងដកហូតមានម៉ូតូចំនួន៣គ្រឿង ពាក់ព័ន្ធនិងករណីកាច់.កម៉ូតូយ៉ាងសកម្មនៅរាជធានីភ្នំពេញ នៅវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចតាមផ្លូវលេខ១១២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
ប្រតិបត្តិការ ចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចចម្រុះបានធ្វេីការស្រាវជ្រាវរកមុខសញ្ញានិងកំណត់បានយ៉ាងច្បាស់ជាក់លាក់និងតាមឃាត់ខ្លួនបានម្នាក់ ដែលស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ យកមកសាកសួរបន្ថែមដេីម្បីតាមស្វែងរកបក្សពួកដែលជាដៃធ្វេីសកម្មភាពបន្តទៀត ។ លុះមកដល់ថ្ងៃទី២១ ខែមិថុនា នៅវេលាម៉ោងភ្ញាក់ផ្អេីលខាងលេី កម្លាំងសមត្ថកិច្ចក៌ស្រាវជ្រាវរកឃេីញទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែរជាមុខសញ្ញាខាងលេី បុកចូលបង្ក្រាបបានភ្លាមៗដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់បន្ថែមទៀត ដែលសរុបទាំងអស់ចំនួន៥នាក់ ។ ក្នុងនោះដែរសមត្ថកិច្ចបានធ្វេីការឆែករកឃេីញនូវវត្ថុតាងមួយចំនួន ដែលជាវត្ថុតាងធ្វេីសកម្មភាពរួមនិងម៉ូតូចំនួន ៣គ្រឿងផងដែរ ដែលក្នុងរួមមាន ៖ ម៉ូតូឌ្រីមសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AF-0119 , ម៉ូតូហុងដាស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HV-6186 , និងម៉ូតូម៉ាកPCX ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GT-8873 ។
ក្រោយពីធ្វេីការបង្ក្រាបបានជនសង្ស័យទាំង៥នាក់ខងលេី ត្រូវបានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនយកទៅធ្វេីការសាកសួរនាំបន្ថែមទៀតដេីម្បីតាមប្រមាញ់រកបក្សពួកយកមកចាត់ការតាមនិតិវិធី ៕