រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ មិនដឹងជាមានវិបត្តិអ្វី បានជិះម៉ូតូមួយគ្រឿង មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះ មុនី វង្ស ចាស់ លិចបាត់ឈឹង បន្សល់ទុកតែម៉ូតូនៅលើស្ពាន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃ ទី ២១ ខែមិថុនា ឆ្នាំ ២០២១ លើ ស្ពាន ព្រះ មុនី វង្ស ចាស់ ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាម ប្រភព ព័ត៌មាន ពី កន្លែង កើតហេតុ បាន ឲ្យ ដឹង ថា ដំបូងឡើយគេ ឃើញ បុរស ម្នាក់ មាន វ័យ ប្រមាណ២៧-២៨ ឆ្នាំ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាកZoomer-X ពណ៌ ខ្មៅ លាយ ក្រហម ពាក់ ស្លាក លេខ ភ្នំពេញ 1GV-1987 តាម បណ្ដោយ ផ្លូវជាតិ លេខ ១ ពី កើត ទៅ លិចឡើង ស្ពាន ព្រះ មុនី វង្ស ចាស់ លុះ ដល់ លើ ស្ពាន ក៏ចុះពីលើ ម៉ូតូ ទាំង មិន បាន ពន្លត់ ម៉ូតូ ទេ លោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះ មុនី វង្ស ចាស់ លិចបាត់ឈឹង បន្សល់ទុកតែម៉ូតូនៅលើស្ពាន បង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ចុះ មក ធ្វើការ អន្តរាគមន៍ ភ្លាម ៗ ដោយបានឆែកឆេរ ក្នុង កែបម៉ូតូ របស់ ជន រង គ្រោះដើម្បីរកអត្តសញ្ញាណ តែគ្មានអ្វីសោះ រួចក៏យកម៉ូតូនោះ ទៅ រក្សា ទុក នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទន្លេបាសាក់ ដើម្បី រង់ចាំ ធ្វើការ ស្រាវជ្រាវ រក សាច់ញាតិ មក ទទួលយក ត្រឡប់ ទៅ វិញ៕