រាជធានីភ្នំពេញ៖ដោយសារតែញៀននិងល្បែងតាមអ៊ីនធឺណិត គ្មានឈប់ឈរ បើទោះបីដឹងខ្លួនថាលេងល្បែងនាំឲ្យវិនាសខ្លួនយ៉ាងណាក៍ដោយ ក៍បុរសម្នាក់នេះមិនខ្វល់ដែរ។ទីបំផុតដូចពាក្យចាស់លោកពោលថាសេះដាច់ យកសេះតាម មានអីបែកគំនិតចេញលួចទ្រព្យអ្នកដទៃ ដើម្បីយកមកលេងល្បែងនេះបន្តទៀត។តែមិនបានដូចបំណងឯណា ស្រាប់តែម្ជាស់ទ្រព្យក្របួចចាប់ជាប់វាយខ្នោះដៃទាំងថ្ងៃតែម្តង។
ជាក់ស្តែងមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីម្សិលមិញនេះ ខណៈអ្នកភូមិឡោមព័ទ្ធចាប់បានជនសង្ស័យពីរនាក់ប្ដីប្រពន្ធដែលបានធ្វើសកម្មភាពចូលទៅកាច់កម៉ូតូមួយគ្រឿងដល់ក្នុងផ្ទះមួយកន្លែង និងបានប្រគល់ឱ្យសមត្ថកិច្ចវាយខ្នោះបញ្ចូនទៅអធិការខណ្ឌនរគបាលខណ្ឌជ្រោយចង្វាភ្លាមៗដើម្បីធ្វើការសាកសួរបន្ត កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ៕
ក្រោយពេលសមត្ថកិច្ចបានធ្វើការសាកសួរប្ដីប្រពន្ធទាំង២នាក់បានសារភាពប្រាប់សម្ថកិច្ចថា ដោយសារប្ដីជាមនុស្សញៀននិងជាមួយនឹងល្បែងតាមអ៊ីនធឺណិត។
ជនសង្ស័យជាប្ដីបានបញ្ជាក់ថាខ្លួនបានយកលុយដែលប្អូនបានផ្ញើឲ្យចំនួន 400ដុល្លា សំរាប់យកទៅរកស៊ីដើម្បីចិញ្ចឹមប្រពន្ធនិងកូនទៅលេងល្បែងតាមអ៊ីនធឺណិតចាញ់អស់ពីខ្លួនទាល់ច្រកបែកគំនិតនាំប្រពន្ធទៅលួចកាច់.កម៉ូតូរបស់គេនៅក្នុងផ្ទះខណៈម្ចាស់គេកំពុងតែដេកសំរាកក្នុងផ្ទះ ជាសំណាងអាក្រក់ក៏ត្រូវម្ចាស់ផ្ទះគេតាមទាន់ចាប់ក្របួចទាំង២នាក់ប្តីប្រពន្ឋប្រគល់អោយសមត្ថកិច្ចខណ្ឌជ្រោយចង្វាយកទៅចាត់ការតាមនីតិវិធីច្បាប់បន្តផងដែរ៕