ខេត្តបាត់ដំបង ៖ យោងតាម អធិការដ្ឋាននគរបាលស្រុកថ្មគោល បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ
សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ ម៉ោង
៥និង១០នាទីល្ងាច សមត្ថកិច្ចបង្ក្រាបបាន ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បានចំនួន០៨នាក់ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ការបង្ក្រាបនេះ គឺមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកនគរបាល
យុត្តិធម៍ ,ផ្នែកសណ្តាប់ធ្នាប់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន .គោកឃ្មុំ.ជ្រោយស្តៅ ចុះបង្រ្កាប និងឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបានចំនួន០៨នាក់ រួមមាន ៖
០១.ឈ្មោះ ថា ភ័ក្រ អាយុ១៨ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល
០២.ឈ្មោះ ផល រ៉ៃ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល
០៣.ឈ្មោះ សន កក្កដា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល
០៤.ឈ្មោះ ហេង ប៊ុនឡុង ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល
០៥.ឈ្មោះ ធឿន វុទ្ធី ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល
០៦.ឈ្មោះ រ៉ើន សុជាតិ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល
០៧.ឈ្មោះ រឿត ភារម្យ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល
០៨.ឈ្មោះ ឆន ប៊ុនចាម ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល
ក្នុងនោះសមត្ថកិច្ច ដកហូតបានសម្ភារៈតាង ម៉ូតូចំនួន០៥គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការអប់រំ និងកិច្ចសន្យា
ក្រុមក្មេងទំនើងទាំង០៨នាក់ រួចប្រគល់ជូនអាណាព្យាបាលវិញ ដើម្បីអប់រំបន្តនៅលំនៅដ្ឋាន ៕